ប្រធានរដ្ឋវៀតណាមចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេស សមាគមសិល្បៈករសិល្បៈការិនីល្ខោនវៀតណាម
(VOVworld) - មហាសន្និបាតតំណាងទូទាំងប្រទេសសមាគមសិល្បៈករសិល្បៈការិនី
ល្ខោនវៀតណាម បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ធ្នូ នៅរដ្ឋធានីហាណូយសំដៅបូក
សរុបការងារនៃអាណត្តិទី៧ និងនាំចេញទិសដៅការងារសំរាប់អាណត្តិថ្មី។ថ្លែងមតិ
នៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះ
សកម្មភាពរបស់សមាគមក្នុងដំណាក់កាល២០០៩-២០១៤ ចំពោះការអភិរក្សតំលៃ
របស់សិល្បៈល្ខោនជាប្រពៃណី ទទួលយកតំលៃថ្មី អភិវឌ្ឍន៍ផ្នែកល្ខោនតាមទិស
ទំនើប ឆ្លើយតបនឹងតម្រូវការរបស់ទស្សនិកជន។
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ថ្លែងមតិនៅមហាសន្និបាត |
“ក្រោយមហាសន្និបាតនេះ សមាគមគ្រប់ជាន់ថ្នាក់ ត្រូវបន្តផ្លាស់ប្ដូរថ្មីនូវខ្លឹមសារ
និងវិធីសាស្ត្រធ្វើសកម្មភាព មានផែនការនិងរបៀបជាក់ស្ដែង សំដៅប្រមូលផ្ដុំ
និងសាមគ្គីយ៉ាងទូលំទូលាយសិល្បៈករសិល្បៈការិនីល្ខោនដើម្បីបុព្វហេតុវប្បធម៌
របស់ប្រទេសជាតិ។សមាគមត្រូវសហការយ៉ាងស្អិតរមួតជាមួយគ្រប់ក្រសួង
ស្ថាប័នមានសមត្ថភាព មូលដ្ឋានបណ្ដុះបណ្ដាលនានា ដើម្បីអនុវត្តល្អនូវភារ
កិច្ចនយោបាយលើកកំពស់តួនាទី គុណភាពនិងប្រសិទ្ធភាព។ទន្ទឹមនឹងនោះ ត្រូវនាំចេញគោលនយោបាយដ៏សមស្របបង្កលក្ខណៈងាយស្រួលដើម្បី
សិល្បៈករសិល្បៈការិនី ប្រមូលផ្ដុំកម្លាំងកាយចិត្តបញ្ញា សំរាប់ការធ្វើពលកម្ម
ឆ្នៃប្រឌិត”៕