ប្រធានរដ្ឋវៀតណាមចូលរួមសន្និសីទកំពូលអង្គភាពអាជីវកម្ម APEC ២០១៤
|
ប្រធានរដ្ឋវៀតណាមចូលរួមសន្និសីទកំពូលអង្គភាពអាជីវកម្ម APEC ២០១៤ (VOV) |
Vovworld-នាព្រឹកថ្ងៃទី១០វិច្ឆកា សន្និសីទកំពូលអង្គភាពអាជីវកម្ម APEC
២០១៤បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទជាតិចិននៅទីក្រុងប៉េកាំង។
នេះជាព្រឹត្តិការណ៍សំខាន់បំផុតរបស់សហគមន៍អង្គភាពអាជីវកម្មអាស៊ី-ប៉ាស៊ីហ្វិក
និងត្រូវបានរៀបចំជាប្រចាំឆ្នាំក្នុងសប្ដាហ៍ជាន់ខ្ពស់ APEC សំដៅបង្កើតឱកាស
សំរាប់អង្គភាពអាជីវកម្មជួបប្រាស្រ័យផ្លាស់ប្តូរផ្ទាល់និងលើកមតិជូនថ្នាក់ដឹកនាំ
ជាន់ខ្ពស់ APEC។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ត្រូវបានអញ្ចើញ
និងថ្លែងមតិជាមួយតួនាទីជាភ្ញៀវអញ្ចើញពិសេសនៅសម័យប្រជុំនៃសន្និសីទអំពី
ប្រធានបទ បង្កើនការតភ្ជាប់ដំបន់៖អាទិភាពអំពីវិនិយោគហេដ្ឋានរចនាសម្ព័ន្ធនិង
គោលនយោបាយ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា អាស៊ី-ប៉ាស៊ីហ្វិកកំពុង
ប្រឈមមុខនឹងឱកាសថ្មីដ៏ធំធេងជាមួយការបង្កើតសហគមន៍អាស៊ាននិងកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដូចជាកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យ
ដំបន់ (RCEP) កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ជាដើម។ លោកប្រធានរដ្ឋ
បានសង្កត់ធ្ងន់ថា អាទិភាពនាបច្ចុប្បន្នរបស់វៀតណាមគឺកសាងខ្សែរបៀងសេដ្ឋកិច្ច
កើត-លិចរបស់មហាអនុដំបន់ទន្លេមេគង្គបើកទូលាយនិងដំបន់ត្រីកោណអភិវឌ្ឍន៍
ភាគខាងជើងនិងភាគខាងត្បូងជាដើម។
នារសៀលថ្ងៃដដែល ប្រធានរដ្ឋ Truong Tan Sang និងថ្នាក់ដឹកនាំសមាជិក
APEC ចូលរួមការសន្ទនាជាមួយសមាជិកនៃក្រុមប្រឹក្សាពិគ្រោះអាជីវកម្ម APEC
(ABAC)។ បណ្ដាថ្នាក់ដឹកនាំបានវាយតំលៃខ្ពស់និងកត់សម្គាល់សំណើរជាក់ស្ដែង
របស់ ABAC អំពីទិសដៅនិងវិធានការបង្កើនកិច្ចសហប្រតិបត្តិការចងសម្ព័ន្ធ
សេដ្ឋកិច្ចក៏ដូចជាលើកកំពស់តួនាទីរបស់ APEC។
នាពេលរសៀល លោក Truong Tan Sang រួមជាមួយថ្នាក់ដឹកនាំនៃប្រទេស
ជាសមាជិកកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP) បានដំណើរការកិច្ចប្រជុំ
កំពូលលើកទី៥នៅទីក្រុងប៉េកាំងរបស់ចិន។ កិច្ចប្រជុំនេះ បានវាយតម្លៃចំពោះ
ការវិវឌ្ឍន៍នៃបណ្តាកិច្ចចរចាររយៈពេលកន្លងទៅ និងដាក់ចេញទិសដៅជម្រុញ
ការខំប្រឹងប្រែងសុក្រិដ្ឋដំណើការចរចារ។ បណ្តាថ្នាក់ដឹកនាំ TPP បានសង្កត់ធ្ងន់
ថា កិច្ចព្រមព្រៀង TPP ត្រូវបង្កើនសមត្ថភាពប្រគួតប្រជែង សម្រាប់បណ្តា ប្រ
ទេសជាសមជិក ឆ្ពោះទៅធានាការអភិវឌ្ឍន៍ចីរភាព។ ថ្នាក់ដឹកនាំទាំងអស់នេះ
បានអនុម័តលើសេចក្តីថ្លែងការណ៍រួម ដោយកំណត់ទិសដៅជាក់ស្តែង ដើម្បី
ជម្រុញដំណើការចរចារនាពេលខាងមុខ។ ក្នុងកិច្ចប្រជុំនេះ លោក Truong Tan
Sang អះអាងថា វៀតណាមប្តេជ្ញានិងត្រៀមខ្លួនជាស្រេចខំប្រឹងរួមជាមួយ សមា
ជិកនានា ដើម្បីសម្រេចបានឆាប់ៗកិច្ចព្រមព្រៀងពេញលេញ១ ដើម្បីតុល្យភាព
អភិវឌ្ឍន៍ ផលប្រយោជន៍និងការអភិវឌ្ឍន៍ជាក់ស្តែងរបស់បណ្តាប្រទេសជា
សមាជិក។
ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់ APEC លើកទី២២ នាថ្ងៃទី១០វិច្ឆកា
នៅទីក្រុងប៉េកាំង ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមានជំនួប
សន្ទនាទ្វេភាគីជាមួយអគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping ប្រធានាធិ
បតីអាមេរិកលោក Barack Obama នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ប្រធានា
ធិបតីឥណ្ឌូនេស៊ីលោក Joko Widodo។
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមានជំនួបសន្ទនាទ្វេភាគីជាមួយអគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping (VOV) |
នៅជំនួបសន្ទនាជាមួយអគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping ភាគី
ទាំងពីរបានផ្លាស់ប្តូរមតិស៊ីជម្រៅអំពីទិសដៅធំៗធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងដៃគូ
សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន។ ស្ដីពីបញ្ហានៅសមុទ្រ
ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា ភាគីទាំងពីរមានគោលជំហរខុសគ្នា
ក្នុងបញ្ហាសមុទ្រខាងកើតជាស្ថានភាពជាក់ស្ដែង។ ប្រការសំខាន់បំផុតគឺភាគីទាំងពីរ
ត្រូវឆ្លងតាមរយៈការចរចារផ្លាស់ប្តូរដោយស្មោះត្រង់លើមូលដ្ឋានការយល់ដឹងរួមនិង
កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បក្សទាំងពីររដ្ឋទាំងពីរ ដើម្បីផ្សាយទៅសញ្ញា
ល្អប្រសើរជាមួយប្រជាជននិងសាធារណៈមតិអន្តរជាតិ។
នៅជំនួបសន្ទនាជាមួយប្រធានាធិបតីអាមេរិកលោក Barack Obama ថ្នាក់ដឹកនាំ
ទាំងពីររូបបានផ្លាស់ប្តូរអំពីទិសដៅអនុវត្តទំនាក់ទំនងដៃគូលើគ្រប់វិស័យនិងកិច្ចព្រម
ព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក។
នៅជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ភាគីទាំងពីរបាន
ផ្លាស់ប្តូរអំពីទិសដៅនិងវិធានការជាក់ស្ដែងដើម្បីធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងរក្សាការ
ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមានជំនួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo (VOV) |
នៅជំនួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ថ្នាក់ដឹក
នាំទាំងពីររូបបានផ្លាស់ប្តូរអំពីវិធានការសំខាន់សំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
វៀតណាម-ឥណ្ឌូនេស៊ី៕