ប្រធានរដ្ឋវៀតណាមចុះហត្ថលេខាជាលាយល័ក្សអក្សរទៅលើសេច្ចក្ដីប្រកាសរដ្ឋធម្មនុញ្ញ


(VOV)_នាព្រឹកថ្ងៃទី៨ ធ្នូ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀត ណាម លោក 
Truong Tan Sang បានចុះហត្ថលេខាជាលាយល័ក្ស អក្សរទៅ​លើសេច្ចក្ដីប្រកាសរដ្ឋ
ធម្មនុញ្ញ សាធារណះរដ្ឋសង្គមនិយមវៀត ណាម (ធ្វើវិសោធនកម្ម) និងសេចក្ដីសម្រេច ចិត្តស្ដីអំពីចំណុចមួយចំនួនក្នុងការអនុវត្តនៃ រដ្ឋធម្មនុញ្ញសាធារណះរដ្ឋសង្គមនិយម
វៀតណាម ។

ប្រធានរដ្ឋវៀតណាមចុះហត្ថលេខាជាលាយល័ក្សអក្សរទៅលើសេច្ចក្ដីប្រកាសរដ្ឋធម្មនុញ្ញ - ảnh 1
ប្រធានរដ្ឋវៀតណាមចុះហត្ថលេខាជាលាយល័ក្សអក្សរទៅលើសេច្ចក្ដីប្រកាសរដ្ឋធម្មនុញ្ញ(VOV)

រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម ត្រូវបានរដ្ឋសភា នីតិកាលទី១៣  អនុម័តក្នុងសម័យ ប្រជុំលើកទី៦ ដែលត្រូវបានប្រធានរដ្ឋវៀតណាម  ចុះហត្ថលេខាជាលាយល័ក្សអក្សរ
ប្រកាសជា សាធារណះ នោះគឺឯកសារនយោបាយគតិយុត្តដ៏សែនសំខាន់​ ជាច្បាប់
សារវ័ន្ត ជា​ច្បាប់ដើមរបស់រដ្ឋ ក្នុងដំណាក់កាលជំរុញខ្លាំងកិច្ចការផ្លាស់ប្តូរថ្មី ប្រទេស
ជាតិ និងធ្វើ សមាហរណកម្មអន្តរជាតិ ។ រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មលើកនេះបានអះ
អាងយ៉ាង ខ្លាំងក្លានូវឆ័ន្ទះធ្វើជាម្ចាស់របស់ប្រជាជន និងកម្លាំងមហាសាមគ្គីភាពជាតិ។ រដ្ឋធម្មនុញ្ញនៅអះអាងប្រទេស សាធារណះរដ្ឋសង្គមនិយមវៀតណាម ជាប្រទេស
ឯករាជ្យមួយ ​មានអធិ បតេយ្យភាពឯកភាព និងបូរណភាពដែនដី ជាប្រទេសរបស់ ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ