ប្រធានរដ្ឋវៀតណាមជូនពរឆ្នាំថ្មីនៅសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិ​​ វៀតណាម

(VOV)_នាថ្ងៃទី ៧ កុម្ភះ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោកTruong Tan Sang បានអញ្ជើញទៅសាក់សួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ​សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម (PVN)។ ប្រធានរដ្ឋបានវាយតំលៃយ់ាងខ្ពស់ នូវការរីកធំធាត់របស់ សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិ​វៀត​ណាម​ ពិសេសគឺបណ្ដាសកម្មភាពឈានទៅទីផ្សារនៅ​បរទេស។ ​ប្រធាន​រដ្ឋ​ក៏បានចាត់ទុកថា÷ កម្មាភិបាល កម្មករចំនួន៥មឹននាក់ របស់ផ្នែក​ប្រេង​ឧស្ម័នក្នុងឆ្នាំកន្លងទៅ មិនគ្រាន់តែរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបំពេញល្អរាល់ភារកិច្ចផ្សេងៗ”ទៀត លើបណ្ដាវិស័យសន្តិសុខការពារប្រទេស កិច្ចការបរទេសទៀតផង។ ប្រធានរដ្ឋ Truong Tan Sang បាន​ជូនពរឆ្នាំថ្មី សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម កាន់តែអភិវឌ្ឍន៍ ​ក្លាយ​ទៅ​ជាសរសររឹងមាំរបស់ខឿនសេដ្ឋកិច្ច ដើរតួរនាទីសំខាន់ ស្មើនឹង​បណ្ដាសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នធំៗ ក្នុងតំបន់អាស៊ីអាគ្នេយ៍៕

ប្រធានរដ្ឋវៀតណាមជូនពរឆ្នាំថ្មីនៅសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិ​​ វៀតណាម - ảnh 1
(VOV)_នាថ្ងៃទី ៧ កុម្ភះ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោកTruong Tan Sang បានអញ្ជើញទៅសាក់សួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ​សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម ( http://www.petrotimes.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ