ប្រធានរដ្ឋវៀតណាមជូនពរបុណ្យតេតបញ្ញាវ័ន្ត

ប្រធានរដ្ឋវៀតណាមជូនពរបុណ្យតេតបញ្ញាវ័ន្ត - ảnh 1
លោកប្រធានរដ្ឋ Truong Tan Sang ជូនអំណោយតេតសំរាប់សាស្ត្រាចារ្យបណ្ឌិតវិទ្យាសាស្ត្រ
 To Ngoc Thanh (រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី១៤ កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang
បានអញ្ជើញទៅអុធធូបនៅផ្ទះអនុស្សាវរីយ៍របស់លោកអគ្គលេខាបក្ស Nguyen Van
 Cu នៅឃុំ Phu Khe ស្រុក Tu Son ខេត្ត Bac Ninh ភាគខាងជើង​ វៀតណាម។នៅទី
នេះ លោក Truong Tan Sang បានសម្ដែងការគោរពនិងរំលឹក គុណយ៉ាងជ្រាលជ្រៅ
ចំពោះលោកអគ្គលេខាងបក្ស Nguyen Van Cu ដែលជា អ្នកទ្រឹស្ដីឆ្នើម អ្នកនយោ
បាយទេពកោសល្យ និងគំរូលេចធ្លោអំពីស្មារតីស្វ័យ សិក្សារៀនសូត្រ ហាត់ពត់
លត់ដំ និងរីកធំធាត់តាមរយៈការតស៊ូបដិវត្តន៍។ ក៏ក្នុងរសៀលថ្ងៃនេះដែរ លោក
ប្រធានរដ្ឋ Truong Tan Sang បានអញ្ជើញទៅ សាកសួរសុខទុក្ខនិងជូនពរបុណ្យ
តេតសាស្ត្រាចារ្យ បណ្ឌិត សិល្បករប្រជាជន Nguyen Dinh Quang ដែលជាអតីត
អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ ព័ត៏មាននិងជា នាយកមហាវិទ្យាល័យល្ខោនភាព
យន្ត សាស្ត្រាចារ្យ Phung The Trương អតីត គ្រូបង្រៀននៅមហាវិទ្យាល័យ
សេដ្ឋកិច្ចជាតិ និងសាស្ត្រាចារ្យបណ្ឌិតវិទ្យា សាស្ត្រ To Ngoc Thanh
អ្នកជំនាញការអំពីវប្បធម៌ សិល្បៈប្រជាប្រិយរបស់ វៀតណាម។លោក
Truong Tan Sang មានគោលបំណងថា បណ្ដាសាស្ត្រាចារ្យ អ្នកវិទ្យាសាស្ត្រ
ទាំងនេះ បន្តណែនាំជំនាន់វ័យក្មេងក្នុងការទទួលលក្ខណៈវប្បធម៌ វិទ្យា
សាស្ត្រដ៏វិសេសវិសាលរបស់ប្រទេសនានា ដើម្បីធ្វើសមាហរណកម្ម
ទៅក្នុង អន្តរជាតិ ព្រមទាំងរក្សានិងពង្រីកវប្បធម៌ជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ