ប្រធានរដ្ឋវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងការពារប្រទេស

(VOVWORLD) -នារសៀលថ្ងៃទី៦ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម  លោក Tran Dai Quang បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងការពារប្រទេស
ប្រធានរដ្ឋវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងការពារប្រទេស - ảnh 1ប្រធានរដ្ឋវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងការពារប្រទេស 

នារសៀលថ្ងៃទី៦ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងការពារប្រទេស ស្ដីអំពីការអនុវត្តភារកិច្ចយោធា ការពារប្រទេស ក្នុងរយៈពេលកន្លងទៅ និងបញ្ជាណែនាំអនុវត្តភារកិច្ចនាពេលខាងមុខ។ នៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានលើកសរសើរសមិទ្ធផលដែលក្រសួងការពារប្រទេសទទួលបាន ក្នុងរយៈពេលកន្លងទៅ ។ ស្ដីអំពីភារកិច្ចនាពេលខាងមុខនេះ លោក Tran Dai Quang បានស្នើអោយក្រសួងការពារប្រទេស ត្រូវបញ្ជាណែនាំ អនុវត្តប្រកបដោយជោគជ័យរាល់ភារកិច្ចដែលបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ