|
ប្រធានរដ្ឋ Truong Tan Sang ជួបសំណេះសំណាលជាមួយផ្នែកទ័ព
ការពារអាកាស- កងទ័ពអាកាស(រូបថតៈ internet) |
(VOVworld)-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៌លើកទី៤០ទិវាជ័យជំនះ Dien Bien
Phu លើលំហអាកាសនិងរយៈ៦៨ឆ្នាំទិវាបង្កើតកងទ័ពប្រជាជនវៀតណាម នា
រសៀលថ្ងៃទី១៩ធ្នូ ប្រធានរដ្ឋវៀតណាម Truong Tan Sang បានអញ្ជើញមក
ទស្សនកិច្ចនិងជួបធ្វើការជាមួយកងកម្លំាងផ្នែកទ័ពការពារដែនអាកាស-កងទ័ព
ជើងអាកាសវៀតណាម។ ប្រធានរដ្ឋអះអាងថាបក្សនិងរដ្ឋវៀតណាមវាយតម្លៃ
ខ្ពស់ចំពោះរាល់យុទ្ធជ័យដ៏អង់អាចក្លាហាន ពិសេសគឺការប្រយុទ្ធប្រវត្តិសាស្រ្ត
ជាមួយកងទ័ពជើងអាកាសអាមេរិករយៈពេល១២ថ្ងៃយប់នាខែធ្នូឆ្នាំ១៩៧២។
ចំពោះភារកិច្ចកសាងកងទ័ពរៀបរយទំនើប ប្រធានរដ្ឋ Truong Tan Sang លើក
ច្បាស់ថា៖
“ថែទាំកសាងផ្នែកទ័ពរឹងមាំជាប្រចាំលើគ្រប់វិស័យជាដោយយក
ការកសាងនយោបាយធ្វើជាមូលដ្ឋានដើម្បីលើកកំពស់គុណភាពបូក
សរុប និងកម្លាំងប្រយុទ្ធ។ ធានាផ្នែកទ័ពទាំងមូលជាផែនឯកភាពមួយ
អំពីឆន្ទៈនិងសកម្មភាព ស្មោះត្រង់ជាមួយបក្ស មាតុភូមិ ប្រជាជននិង
របបសង្គមនិយម។”
ប្រធានរដ្ឋស្នើផ្នែកទ័ពការពារដែនអាកាស-ទ័ពជើងអាកាស ត្រូវស្រាវ
ជ្រាវក្តាប់ជាប់ស្ថានភាព កលល្បិចរបស់ស្រូវដើម្បីមានវិធានការត្រឹមត្រូវ ទាន់
ពេលវេលា និងត្រៀមខ្លួនជាស្រេចការពាររឹងមាំលំហរអាកាសរបស់ប្រទេស
ជាតិ៕