ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យគណៈប្រតិភូអតីតយុទ្ធជនកងពលធំលេខ៣២៤

ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យគណៈប្រតិភូអតីតយុទ្ធជនកងពលធំលេខ៣២៤ - ảnh 1
ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យគណៈប្រតិភូអតីតយុទ្ធជនកងពលធំលេខ៣២៤

(VOV)_នារសៀលថ្ងៃទី២៤ មិថុនា ប្រធានរដ្ឋវៀតណាម លោក Truong Tan
Sang បានអបអរសាទរគណៈប្រតិភូជាន់ខ្ពស់ អតីតយុទ្ធជនកងពល​ធំលេខ​៣២៤ 
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតកងពលធំ។ ​រំលឹកឡើង
វិញនូវបណ្ដាយុទ្ធជ័យដ៏អង់អាចក្លាហាន របស់កងពលធំលេខ៣២៤ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋ ​ជានិច្ចកាលចង់
ចាំ គោរព និងវាយតំលៃខ្ពស់ចំពោះគុណូបការះដ៏ធំធេង ពលីកម្ម​របស់អតីតយុទ្ធ
ជននៃកងពលធំលេខ៣២៤  និងអះអាងថា៖ បក្ស រដ្ឋ នឹងបង្ក​គ្រប់លក្ខណះ ជួយ
ឧបត្ថម្ភច្រើនថែមទៀត សំរាប់បណ្ដាអ្នកមានគុណូបការះ​ចំពោះប្រទេសជាតិ 
និយាយរួម និងអតីតយុទ្ធជននៃកងពលធំលេខ៣២៤​និយាយដោយលែក។ ទន្ទឹម
នឹងនោះ លោក Truong Tan Sang ក៏បានស្នើ​អោយបណ្ដាអតីតយុទ្ធជនកងពល
ធំលេខ៣២៤ បន្តពង្រីកប្រពៃណី និង​កិត្យានុភាពរបស់ខ្លួន ជាគំរូល្អ សំរាប់ជំនាន់
វ័យក្មេងរៀនសូត្រ ធ្វើតាម​ រួមចំណែកកសាងប្រទេសជាតិកាន់តែសម្បូរធូធារ 
ខ្លាំងមាំមួន និងអរិយធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ