ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយដំណាងអាជីវករឆ្នើម
(VOV)_ នាយប់ថ្ងៃទី ១៣ តុលា ក្នុងឱកាស ទិវាអាជីវករវៀតណាម ប្រធានរដ្ឋ
វៀតណាម Truong tan Sang បានជួបប្រាស្រ័យជាមួយ ដំណាងចំនួន ១០០នាក់ ដែលតាងនាមអោយបណ្ដាសម្ព័ន្ធសមាគមអាជិវករវៀតណាមឆ្នើម។ ស្ដាប់និងចែករំលែកគោលបំណងរបស់អាជិវករនានា ប្រធានរដ្ឋTruong Tan Sang បានស្ងើចសរ
សើរ រាល់ការរួមវិភាគទាន របស់មជ្ឈដ្ឋានអាជីវករវៀតណាម ក្នុងរយះពេលកន្លង ទៅ និងអះអាងថា៖ ក្នុងកំណាត់ផ្លូវប្រវត្តិសាស្ត្រនិមួយរបស់ប្រទេសជាតិ ក្នុងជោគ
ជ័យ និមួយៗ សុទ្ធតែមានការរួមវិភាគទានដ៏ធំធេញ របស់អាជីវករ អង្គភាពអាជីវកម្ម
ទាំងឡាយ។ ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា៖គ្រប់ឯកសារ និងសេចក្ដីសម្រេចចិត្ត សំខាន់ៗ របស់បក្ស ជានិច្ចកាលវាយតំលៃខ្ពស់ ចំពោះតួនាទីរបស់អង្គភាពអាជីវកម្ម និងអាជីវករដែរ។
ក្នុងឱកាស ទិវាអាជីវករវៀតណាម ប្រធានរដ្ឋប្រសិទ្ធិពរ មជ្ឈដ្ឋានអាជីវករក្នុង
ទូទាំង ប្រទេស បន្តដណ្ដើមបានជោគជ័យ ឈានទៅមុខយ៉ារឹងមាំ ក្នុងបុព្វហេតុ ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិដើម្បី អះអាងតួនាទីជាយុទ្ធ
ជនឈានទៅមុខលើទីផ្សារ៕
|
ប្រធានរដ្ឋ Truong Tan Sang បានជួបសន្ទនាជាមួយអាជីវករវៀតណាមនានា។ (Image: Internet) |