ប្រធានរដ្ឋវៀតណាមជួបមុខជាមួយប្រធានសហជីពគំរូនៅមូលដ្ឋានចំនួន ៨៥ រូប
|
ប្រធានរដ្ឋវៀតណាមជួបមុខជាមួយប្រធានសហជីពគំរូនៅមូលដ្ឋានចំនួន ៨៥ រូប
(Image: nhandan.vn) |
(VOVworld) – ក្នុងរំលឹកខួបអុនស្សារវរីយ៍លើកទី ៨៥ នៃទិវាបង្កើតអង្គការ
សហជីព វៀតណាម នាថ្ងៃទី ២៨ កក្កដា ប្រធានរដ្ឋវៀតណាម លោក Truong
Tan Sang បានជួបមុខជាមួយប្រធានសហជីពគំរូនៅមូលដ្ឋានចំនួន ៨៥ រូប
ក្នុងឱកាសចូលរួម សន្និសីទលើកដម្កើងនិងស្ងើចសរសើរបណ្ដាប្រធាន
សហជីពនៅមូលដ្ឋនគំរូឆ្នាំ ២០១៤ នៅទីក្រុងហាណូយ។ ប្រធានរដ្ឋ Truong
Tan Sang បានអះអាងថា៖ បក្សរដ្ឋយកចិត្តទុកដាក់ជាពិសេសដល់ការអភិវឌ្ឍន៍
របស់ពលករនិងសហជីព។ ប្រធានរដ្ឋវៀតណាម ក៏បានសង្កត់ធ្ងន់ថា៖
អ្នកធ្វើការងារនៅមូលដ្ឋាន និយាយរួម និង សហជីព និយាយដោយឡែក មានភារកិច្ចដ៏សែនសំខាន់និងធ្ងន់ធ្ងរដែលទាមទាឲ្យមានទឹកចិត្ត ស្មារតី
ដើម្បីសមូហភាព។ កម្មាភិបាលសហជីពត្រូវចេះឃោនាតស៊ូដើម្បីការពារ សិទ្ធិផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ប្រជាពលករនិងអ្នកប្រើប្រាស់ពលកម្ម
ដើម្បី ការអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិ៕