ប្រធានរដ្ឋវៀតណាមជួបមុខជ័យលាភីតារាខែមករា

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាប្រពៃណីសិស្សានុសិស្ស-និស្សិត
និងសមាគមនិស្សិតវៀតណាម(ថ្ងៃទី៩មករា១៩៥០-ថ្ងៃ៩មករា២០១៥) នារសៀល
ថ្ងៃទី៧មករា លោកប្រធានរដ្ឋវៀតណាម Truong Tan Sang បាន ទទួលជួបជ័យ
លាភីចំនួន១០២នាក់ ដែលជានិស្សិតឆ្នើមដែលទទួលកិត្តនាម “និស្សិតល្អ៥ប្រការ”
ថ្នាក់មជ្ឈឹមនិងរង្វាន់ “តារាខែមករា”ឆ្នាំ២០១៤។ នៅទីនេះ លោក ប្រធានរដ្ឋបាន
វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់និស្សិតឆ្នើម និងជឿជាក់ថា និស្សិត
ឆ្នើមដែលបានលើកដំកើងលើកនេះ ជាទេពកោសល របស់ប្រទេសជាតិ។ លោក
Truong Tan Sang បានស្នើថា សមាគមនិស្សិតវៀត ណាមត្រូវប្រមូលផ្តុំសំណើរបស់
និស្សិត និងមានយន្តការសមស្របសំដៅលើក ដំកើងចលនាសិក្សារៀនសូត្រល្អ ហាត់ពត់លត់ដំល្អរបស់និស្សិត។

ប្រធានរដ្ឋវៀតណាមជួបមុខជ័យលាភីតារាខែមករា - ảnh 1
ប្រធានរដ្ឋវៀតណាមជួបមុខជ័យលាភីតារាខែមករា
(រូបថតៈ TTXVN)

        ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៦៥នៃទិវាប្រពៃណីសិស្សនុសិស្ស-និស្សិត
និងសមាគមនិស្សិតវៀតណាម នាយប់ថ្ងៃទី៧មករា នៅទីក្រុងហាណូយ លោក
Le Hong Anh សមាជិកអចិត្រ្តៃយ៍គណៈលេខាបានអះអាងថា ឆ្លងតាមរយៈ៦៥ឆ្នាំ
ចលនា សិស្សានុសិស្ស និស្សិត និងសមាគមនិស្សិតវៀតណាម បានរួមចំណែក
យ៉ាងសកម្ម រីកធំធាត់ និងជាមោទនភាពរបស់ជំនាន់សិស្សានុសិស្សនាបច្ចុប្បន្ន។
លោក Le Hong Anh មានបំណងថា សមាគមនិស្សិតវៀតណាម បន្តការផ្លាស់ប្តូរថ្មី មានស្មារតីច្នៃប្រឌិតទាំងខ្លឹមសារនិងរបៀបធ្វើសកម្មភាព រួមចំណែកបង្កើតឡើង
ជំនាន់ សិស្សានុសិស្សមានចំណេះដឹង មានលទ្ធកម្មល្អ។

        នៅក្នុងពិធីនេះ សមាគមនិស្សិតវៀតណាមបានប្រគល់កិត្តិនាម “និស្សិត
ល្អ ៥ប្រការ”សម្រាប់និស្សិតឆ្នើមចំនួន៤១នាក់។ ក៏ក្នុងឱកាសនេះដែរ គណៈ
ចាត់តាំងបាន លើកដំកើងនិស្សិតឆ្នើមបំផុតចំនួន១០នាក់ក្នុងចំណោមនិស្សិត
ទាំង១០០នាក់ ដែលបានទទួលរង្វាន់​ “តារាខែមករា”​ឆ្នាំ២០១៤ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ