ប្រធានរដ្ឋវៀតណាមជួបសំណេះសំណាលជាមួយគណៈប្រតិភូដែលអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្តីពីទន្តវទនសាស្រ្តឆ្នាំ២០២៣

(VOVWORLD) - តាមលោកប្រធានរដ្ឋ វៀតណាមជានិច្ចកាលចាត់ទុកការការពារ ការថែទាំ និងការកែលម្អសុខភាពប្រជាជនជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗក៏ដូចជារបស់ប្រព័ន្ធនយោបាយ និងសង្គមទាំងមូល។ 
ប្រធានរដ្ឋវៀតណាមជួបសំណេះសំណាលជាមួយគណៈប្រតិភូដែលអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្តីពីទន្តវទនសាស្រ្តឆ្នាំ២០២៣ - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងគណៈប្រតិភូ។ (រូបថត៖ VOV)

នារសៀលថ្ងៃទី ១៧ សីហា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានជួបសំណេះសំណាលជាមួយបណ្ដាសាស្រ្តាចារ្យ វេជ្ជបណ្ឌិត អ្នកវិទ្យាសាស្ត្រ អ្នកជំនាញជួរមុខដែលតំណាងឱ្យផ្នែកទន្តវទនសាស្រ្តវៀតណាម និងអន្តរជាតិ ដែលអញ្ជើញចូលរួមសន្និសីទវិទ្យាសាស្ត្រ និងការតាំងពិព័រណ៍ផ្នែកទន្តវទនសាស្រ្តឆ្នាំ២០២៣ (ថ្ងៃទី១៧-១៩ ខែសីហា)។

ថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋ Vo Van Thuong បានចាត់ទុកថា សន្និសីទនេះពិជាមានអត្ថន័យ សម្រាប់វិស័យសុខាភិបាលវៀតណាមនិយាយរួម និងផ្នែកទន្តវទនសាស្រ្តរបស់វៀតណាមនិយាយដោយឡែក។ តាមលោកប្រធានរដ្ឋ វៀតណាមជានិច្ចកាលចាត់ទុកការការពារ ការថែទាំ និងការកែលម្អសុខភាពប្រជាជនជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗក៏ដូចជារបស់ប្រព័ន្ធនយោបាយ និងសង្គមទាំងមូល។ វៀតណាមធ្លាប់ត្រូវបានអង្គការសហប្រជាជាតិវាយតម្លៃថា ជាចំណុចភ្លឺក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ក្នុងវិស័យសុខាភិបាលនៅឆ្នាំ ២០១៥ ហើយបច្ចុប្បន្នកំពុងបន្តអនុវត្តន៍បានល្អនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០។

លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើននៃឧស្សាហកម្មទន្តវទនសាស្រ្តនៅវៀតណាមក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ។ មន្ទីរពេទ្យជាច្រើនបានអនុវត្តន៍ដោយជោគជ័យនូវបច្ចេកទេសឯកទេសថ្មី ជឿនលឿន និងទំនើប ជាប់លំដាប់តំបន់ និងពិភពលោក។ ទន្តវទនសាស្រ្ត គឺជាវិស័យមួយក្នុងចំណោមវិស័យតិចតួចដែលទាក់ទាញភ្ញៀវអន្តរជាតិរាប់ម៉ឺននាក់មកកាន់ប្រទេសវៀតណាមដើម្បីធ្វើការព្យាបាល និងពិនិត្យជារៀងរាល់ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ