|
លោកប្រធានរដ្ឋ Truong Tan Sang សំណេះសំណាលជាមួយអតីតយុទ្ធជនបដិវត្តន៍
ដែលត្រូវខ្មាំងសត្រូវចាប់ឃុំឃាំង។ |
(VOVworld) - នាព្រឹកថ្ងៃទី២ ធ្នូ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានជួបសំណេះសំណាលជាមួយគណៈប្រតិភូនៃសមាគមន៍យុទ្ធ
ជនបដិវត្តន៍ដែលត្រូវខ្មាំងសត្រូវចាប់ឃុំឃាំង។ថ្លែងមតិនៅទីនេះ លោក Truong
Tan Sang បានអះអាងថា គុណបំណាច់ដ៏ធំធេងរបស់យុទ្ធជនបដិវត្តន៍ស្នេហារជាតិ
បានរួមចំណែកទៅក្នុងជោគជ័យរួមរបស់ប្រជាជាតិ។លោកប្រធានរដ្ឋមានគោល
បំណងថា យុទ្ធជនបដិវត្តន៍បន្តពង្រីកប្រពៃណីអង់អាចក្លាហានដើម្បីរួមចំណែក
អនុវត្តន៍ល្អថែមទៀតនូវការងារកសាងបក្ស កសាងរដ្ឋអំណាចដើម្បីប្រជាជន។
លោកមានប្រសាសន៍ថា៖
“ខ្ញុំមានគោលបំណងថា សមមិត្តទាំងអស់គ្នាបន្តរួមកម្លាំងកាយចិត្តដើម្បីការពារ
បក្ស កសាងបក្ស។អ្វីៗ ដែលបក្សគប្បីផ្លាស់ប្ដូរថ្មីគឺផ្លាស់ប្ដូរថ្មី រីឯអ្វីៗត្រឹមត្រូវគឺត្រូវ
ការពារ”៕