ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយគណៈប្រតិភូមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាម
(VOVWORLD) -ក្នុងឱកាសមហាសន្និបាតពុទ្ធសាសនា ទូទាំងប្រទេសលើកទី៨ បញ្ចប់ប្រកបដោយជោគជ័យ នារសៀលថ្ងៃទី២៣វិច្ឆិកា នៅទីក្រុងហាណូយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយគណៈប្រតិភូមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាម។
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយគណៈប្រតិភូមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាម |
ក្នុងឱកាសមហាសន្និបាតពុទ្ធសាសនា ទូទាំងប្រទេសលើកទី៨ បញ្ចប់ប្រកបដោយជោគជ័យ នារសៀលថ្ងៃទី២៣វិច្ឆិកា នៅទីក្រុងហាណូយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយគណៈប្រតិភូមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាម។ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋបានអះអាងថា៖មហាសន្និបាតពុទ្ធសាសនា ទូទាំងប្រទេសលើកទី៨នេះជាព្រឹត្តិការណ៍សាសនាសំខាន់ ជាទិវាបុណ្យ ជាថ្ងៃសប្បាយរីករាយរបស់ពុទ្ធសាសនិកទាំងឡាយ ជនរួមជាតិកាន់ពុទ្ធសាសនាទាំងឡាយ។ ប្រធានរដ្ឋ លោក Tran Dai Quang បានថ្លែងថា៖
“ ខ្ញុំជឿជាក់ និងមានគោលបំណងថា៖ បន្តប្រពៃណីជាងពីរពាន់ឆ្នាំជិតស្និទ្ធ រួមដំណើរជាមួយប្រទេសជាតិ សមាគមពុទ្ធសាសនាវៀតណាម បន្តកសាងនិងអភិវឌ្ឍន៍សមាគមប្រកបដោយរឹងមាំ លើកទឹកចិត្តពុទ្ធសាសនិកនៅក្នុងនិងក្រៅប្រទេសសាមគ្គីជាមួយប្រជាជនគ្រប់ស្រទាប់ សកម្មចូលរួមបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិកាន់តែខ្លាំងមាំមួន ប្រជាជនសម្បូរធូរធារនិងសុភមង្គល៕”