ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយដំណាងនៃសិក្ខាសាលាអន្តរជាតិនៅវៀតណាម

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយដំណាងនៃសិក្ខាសាលាអន្តរជាតិនៅវៀតណាម - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយ
លោក Samir Amin និងលោក Fracois Houtart (រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី១៣ សីហា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀត
ណាមលោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយលោក Samir Amin ជា
ជនជាតិអេហ្ស៊ីប និងលោក Fracois Houtart ជាជនជាតិបែលហ្ស៊ីក។ទស្សនៈវិទ្យាអំពី
ទ្រឹស្ដី Marxist ទាំង២រូបនេះបានធ្លាប់មកវៀតណាមជាច្រើនលើកច្រើនសារហើយ
លើកនេះមកវៀតណាមគឺសំដៅចូលរួមសិក្ខាសាលាអន្តរជាតិ ស្ដីអំពី បណ្ដាវិធានការ
ធ្វើម្ចាស់ការរបស់ប្រទេសខាងត្បូងនានាក្នុងសម័យសកលភាវូបនីយកម្ម​ដែលបាន
រៀបចំឡើងនៅរដ្ឋធានីហាណូយ។នៅជំនួបនេះ លោក Truong Tan Sang បានសង្កត់
ធ្ងន់ថា ក្នុងសកលលោកពោរពេញទៅដោយបំរ៉ែបំរួលនេះ បណ្ដាប្រទេសម្ចាស់ការ
ដើម្បីអភិវឌ្ឍន៍ កំពុងជានិន្នាការដ៏សែនសំខាន់ ដែលផលប្រយោជន៍ជាតិត្រូវបាន
ប្រទេសជាច្រើនដាក់ឡើងជួរមុខ។ប្រទេសនានាបើទោះបីមានផ្លូវអភិវឌ្ឍន៍ផ្សេងៗ
គ្នាក្ដីប៉ុន្តែក៏មាននិន្នាការសហប្រតិបតិ្តការបង្កើតបណ្ដាអង្គការ​ ក្រុមប្រទេសដើម្បី
ផលប្រយោជន៍រួម។លោក Truong Tan Sang ក៏បានចាត់ទុកថាត្រូវបន្តមានការស្រាវ
ជ្រាវ ផ្លាស់ប្ដូរយ៉ាងហ្មត់ចត់ក្នុងដំណើរការអភិវឌ្ឍន៍នាពេលខាងមុខ ដើម្បីការ
អភិវឌ្ឍន៍រួមរបស់ប្រទេសនិមួយៗតំបន់និមួយៗ និងលើទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ