ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីសាធារណរដ្ឋអាហ្សែបៃហ្សង់

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអាហ្សែ
បៃហ្សង់ នារសៀលថ្ងៃទី១៤ ឧសភា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីអាហ្សែបៃហ្សង់លោក Artur Rasizade។
នៅទីនេះ ភាគីទាំង២បានវាយតំលៃអំពី ទំនាក់ទំនងនយោបាយ រវាងប្រទេសទាំង
២ដែលត្រូវបានបង្កើនតាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ កិច្ចសហ
ប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មអភិវឌ្ឍន៍យ៉ាងសកម្ម។ដើម្បី ទំនាក់ទំនងរវាង
ប្រទេសទាំង២កាន់តែស៊ីជំរៅថែមទៀត លោក Truong Tan Sang បានស្នើរឲ្យ
ប្រទេសទាំង២រៀបចំសម័យប្រជុំលើកទី១របស់គណៈកម្មាធិការអន្តររដ្ឋាភិបាល
អំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិទ្យាសាស្ត្របច្ចេក វិទ្យាដើម្បី
ជំរុញការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់នានាដែលភាគីទាំង២ទទួលបាន ក៏ដូច
ជាកំណត់ទិសដៅសហប្រតិបតិ្តការសំរាប់អនាគត។ថ្នាក់ដឹកនាំទាំង២ រូបបាន
ឯកភាពថា ត្រូវបង្កលក្ខណៈងាយស្រួលសំរាប់ទំនិញនៃប្រទេសទាំង២ ជ្រៀតចូល
ទីផ្សាររបស់គ្នាទៅវិញទៅមក ព្រមទាំងជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យថាម ពល-ប្រេងឧស្ម័ននាពេលខាងមុខផងដែរ។
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីសាធារណរដ្ឋអាហ្សែបៃហ្សង់ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងនាយករដ្ឋមន្រ្តីអាហ្សែបៃហ្សង់
លោក Artur Rasizade​ (រូបថត៖TTXVN)

ក៏នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋ Truong Tan Sang និងលោកជំទាវបាន អញ្ជើញទៅដាក់តម្រងផ្កានៅស្ដូបគោរពវិញ្ញាណក្ខ័ន្ទអតីតប្រធានាធិបតីអាហ្សែ
បៃហ្សង់លោក Heydar Aliyev និងស្ដូបគោរពវិញ្ញាណក្ខ័ន្ទយុទ្ធជនគ្មានឈ្មោះ។

លោក Truong Tan Sang នៅមានជំនួបសំណេះសំណាលជាមួយបណ្ដាសាស្ត្រាចារ្យ អ្នកជំនាញការប្រេងឧស្ម័ន នាយទាហានកងទ័ពជើងទឹកដែលធ្លាប់បណ្ដុះ បណ្ដា
លកម្មាភិបាលក៏ដូចជាធ្លាប់បានរស់នៅនិងធ្វើការនៅវៀតណាមផងដែរ។លោក ប្រធានរដ្ឋបានថ្លែងអំណរគុណដល់បណ្ដាមិត្តអាហ្សែបៃហ្សង់នូវមនោសញ្ចេតនា
និងការជួយឧបត្ថម្ភដ៏ស្មោះសរក្នុងវិស័យជាច្រើនដែលបានលៃទុក សំរាប់វៀត
ណាម។ការជួយឧបត្ថម្ភទាំងនេះ មិនត្រឹមតែជួយឲ្យវៀតណាមទទួលបានជ័យ
ជំនះក្នុងសង្គ្រាមប៉ុណ្ណោះទេ ថែមទាំងក្នុងបុព្វហេតុកសាង ស្ដារប្រទេសជាតិ
ឡើងវិញទៀតផង។ “អ្នកជំនាញការនិងវិស្វករវៀតណាមជាច្រើននាក់ត្រូវបាន
បណ្ដុះបណ្ដាលនៅអាហ្សែបៃហ្សង់។បណ្ដាមិត្តប្រហែលជាមិនភ្លេច Vung Tau
មិនភ្លេចរ៉ែ Bach Ho មិន ភ្លេចសាជីវកម្ម Vietsovpetro បានឡើយ។បណ្ដាមិត្តក៏
បានជួយយើងខ្ញុំរុករកប្រេងឧស្ម័ននៅខេត្ត Thai Binh ទៀតផង។មនុស្សនានា
លើពិភពលោក បាននិយាយថា ពេលយើងជួយគេ យើងមិនបាច់និយាយអំពី
គុណបំណាច់នោះទេ ប៉ុន្តែ ចំពោះយើងខ្ញុំដែលជាអ្នកទទួលគុណបំណាច់ យើងខ្ញុំមិនអាចភ្លេចបានឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ