ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដាសហគ្រាសជួយឧបត្ថម្ភចំពោះសន្និសីទ APEC ២០១៧
(VOVWORLD) -នារសៀលថ្ងៃទី១៣ វិច្ឆិកា នៅទីក្រុងហាណូយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយបណ្ដាថ្នាក់ដឹកនាំនៃសហគ្រាសជាតិនិងអន្តរជាតិដែលបានផ្តល់ជំនួយចំពោះសន្និសីទជាន់ខ្ពស់ APEC ២០១៧។ ថ្លែងមតិនៅទីនេះប្រធានរដ្ឋ លោកTran Dai Quang
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដាសហគ្រាសជួយឧបត្ថម្ភចំពោះសន្និសីទ APEC ២០១៧ |
នារសៀលថ្ងៃទី១៣ វិច្ឆិកា នៅទីក្រុងហាណូយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយបណ្ដាថ្នាក់ដឹកនាំនៃសហគ្រាសជាតិនិងអន្តរជាតិដែលបានផ្តល់ជំនួយចំពោះសន្និសីទជាន់ខ្ពស់ APEC ២០១៧។ ថ្លែងមតិនៅទីនេះប្រធានរដ្ឋ លោកTran Dai Quang បានលើកច្បាស់ថា៖តាមរយៈសន្និសីទជាន់ខ្ពស់ APEC ២០១៧ លើកនេះ តួនាទីនិងឋានះរបស់វៀតណាម បានលើកកំពស់លើឆាកអន្តរជាតិ។ មិត្តភក្តិអន្តរជាតិវាយតំលៃខ្ពស់ការត្រៀមរៀបចំរបស់វៀតណាមចំពោះសន្និសីទ ទឹកចិត្តរួសរាយរាក់ទាក់ ស្និទ្ធស្នាលរបស់ប្រជាជន វៀតណាម ក៏ដូចជាទិដ្ឋភាពស្អាតអស្ចារ្យរបស់វៀតណាមទៀតផង។
ប្រធានរដ្ឋ លោកTran Dai Quang បានចាត់ទុកថា៖ ជោគជ័យនៃសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ក៏ដូចជាឆ្នាំ APEC ២០១៧ មានការរួមវិភាគទានជាច្រើនពីស្ថាប័ន អង្គភាព អង្គការ និងសហគ្រាសនានា។ប្រការនេះបានបើកចេញឱកាសអំណោយផល ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបើកចេញឱកាសសហប្រតិបត្តិការរវាងវៀតណាមជាមួយប្រទេសនានា ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណា មជាមួយសហគ្រាសបរទេសទៀតផង៕