ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋចិន

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋចិន - ảnh 1
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋចិន

          (VOV)-ក្នុងក្របខ័ណ្ឌដំណើរទៅបំពេញទស្សនកិច្ច ចូលរួមពិធីរំលឹកខួប​អនុ
ស្សា វរីយ៍ លើកទី៧០នៃទិវាជ័យជំនះ​ហ្វាស៊ីស របស់ប្រជាជនពិភពលោក​ នៅចិន។ 
នារសៀលថ្ងៃទី៣ កញ្ញា នៅទីក្រុងបេកាំង ចិន ប្រធានរដ្ឋវៀតណាម លោក Truong
Tan Sang បានមានជំនួបសន្ទនាជាមួយអគ្គលេខាបក្ស ​និងជាប្រធានរដ្ឋចិន លោក 
Xí jìn Píng។ នៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖ ដោយមា
នគោលមាគា៍ទំនាក់ទំនងអន្តរជាតិប្រកបដោយសន្តិ​ភាព ឯករាជ្យ ប្រជាធិបតេយ្យ
 ពហុបែបភាវូបនីយកម្ម ទំនើបភាវូបនីយកម្ម វៀតណាមមុនក៏ដូចជាក្រោយ គោរព
 យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនង​ល្អ និរន្តរភាព និងយូរអង្វែងជាមួយ
បក្ស រដ្ឋ និងប្រជាជនចិន។ វៀតណាមមានគោលបំណង រួមជាមួយចិនជំរុញទំ
នាក់ទំនងដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រលើគ្រប់វិស័យ វៀតណាម-ចិន កាន់
តែជាក់ស្ដែង ប្រសិទ្ធិភាព និងពិសេសគឺ​បង្កើន​ទំនុកទុកចិត្តនយោបាយ រក្សាជំនួប
សន្ទនានៅកំរិ​តជាន់ខ្ពស់ ជំរុញខ្លាំងកា​រ​ផ្លាស់ប្តូរមិត្តភាពប្រជាជន ពិសេសគឺជំនាន់
វ័យក្មេងនៃប្រទេសទាំងពីរ។ ​

          ស្ដីពីបញ្ហានៅលើសមុទ្រ ប្រធានរដ្ឋ Truong Tan Sang បានស្នើ​អោយ​ភាគី
ទាំងពិរត្រូវគ្រប់គ្រងល្អការខ្វែងគំនិត គ្មានសកម្មភាពបង្កអោយស្មុគ្រស្មាញថែម
ទៀត និងបើកទូលាយជំលោះឡើងដោយ រួមគ្នារក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រ
ខាងកើត រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍នៅក្នុងតំបន់ ជំរុញការ
អនុវត្តគំរោងការណ៍ដែលបានភាគីទាំងពីរ​ឯកភាព អោយសមស្របជាមួយច្បាប់​
អន្តរជាតិ​ ពិសេសគឺអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ​ ឆ្នាំ 
១៩៨២។

              រីឯអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xí jìn Píng បានអះអាង​
ថា៖​ការអភិវឌ្ឍន៍ចំណងមិត្តភាពចិននិងវៀតណាម ជាទិសស្លោកមុនក៏ដូចជា
ក្រោយ របស់បក្ស រដ្ឋ និងប្រជាជនចិន និងចាត់ទុកថា៖ការអភិវឌ្ឍន៍ទំនាក់ទំ
នងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ គឺសមស្របជាមួយផលប្រយោជន៍ជាសារវ័ន្ត
របស់ប្រជាជននៃប្រទេសទាំងពីរ មានផលប្រយោជន៍សំរាប់សន្តិភាព ស្ថិរភាព
 និងអភិវឌ្ឍន៍នៅ​ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ