ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន - ảnh 1
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន

(VOV)_​​ក្នុងជំនួបសន្ទនា នាព្រឹកថ្ងៃទី៦ឧសភា នៅទីក្រុងហាណូយ ប្រធាន​រដ្ឋ
វៀត ណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ វៀតណាមនិង​ជប៉ុន​មានផល
ប្រយោជន៍យុទ្ធសាស្ត្រដូចគ្នាជាច្រើន និងមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងកិច្ច
សហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។ ការអភិវឌ្ឍន៍ទំនាក់ទំនងរវាង​ប្រទេសទាំង
ពីរ សមស្របជាមួយផលប្រយោជន៍ និងគោលបំណងរបស់ប្រជា​ជននៃប្រទេសទាំងពីរ 
ប្រជាជាតិទាំងពីរ រួមចំណែកចំពោះសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិ
វឌ្ឍន៍ក្នុងតំបន់។ ប្រធានរដ្ឋក៏បានអះអាងនូវគោលមាគា៍កិច្ចការបរទេស មុនក៏ដូច
ជា​ក្រោយរបស់វៀតណាម គឺបន្តចាត់ទុកជប៉ុន​ជាដៃគូ​សំខាន់ជួរមុខ និងយូរអង្វែង
របស់វៀតណាម។ ប្រធានរដ្ឋ ក៏បានស្នើអោយភាគី​ជប៉ុន បន្តជួយឧបត្ថម្ភវៀតណាម
លើកកំពស់សមត្ថភាពសំរាប់កងកម្លាំងអនុវត្តច្បាប់លើសមុទ្រ ជំរុញកិច្ចសហប្រតិ
បត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​កសិកម្ម។ 

រីឯ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានអះអាងថា៖ ​ជប៉ុន ជា
និច្ចកាលគោរពទំនាក់ទំនងជាមួយវៀតណាម ក្នុងនោះមានបណ្ដាបញ្ហានៅក្នុងតំ
បន់និងអន្តរជាតិ ដែលបានយកចិត្តទុកដាក់ដូចគ្នា។ លោក Fumio Kishida ក៏បាន
សង្កត់ធ្ងន់ថា៖ ជប៉ុនគាំទ្រខ្លាំងក្លា ការដោះស្រាយជំលោះនៅ​សមុទ្រខាងកើតដោយ
សន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ ជាពិសេសគឺ​អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដី
អំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ