ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋប្រជាធិតេយ្យប្រជាមានិតកូរ៉េ

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋប្រជាធិតេយ្យប្រជាមានិតកូរ៉េ - ảnh 1
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋប្រជាធិតេយ្យ ប្រជាមានិតកូរ៉េ

(VOV)_នារសៀលថ្ងៃទី៧ សីហា នៅក្នុងជំនួនសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស
នៃសាធារណៈរដ្ឋប្រជាធិតេយ្យប្រជាមានិតកូរ៉េ លោក Ri Su Yong ដែលកំពុងមាន ដំណើរ ទស្សនកិច្ចនៅវៀតណាម ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអះអាង ថា៖ វៀតណាមជានិច្ចកាលគោរព និងយកចិត្តទុកដាក់ដល់ទំនាក់ទំនងលើគ្រប់វិស័យ
ជាមួយសាធារណៈរដ្ឋប្រជាធិតេយ្យប្រជាមានិតកូរ៉េ។ទន្ទឹមនឹងនោះ លោក Truong
Tan Sang ក៏ថ្លៃងអំណរគុណចំពោះការជួយឧបត្ថម្ភរបស់សាធារណៈរដ្ឋប្រជាធិតេយ្យ ប្រជាមានិតកូរ៉េ ចំពោះគោលមាគា៍ផ្ទៃក្នុងនិងកិច្ចការបរទេសរបស់វៀតណាម។លោក
 Truong Tan Sang បានចាត់ទុកថា៖ ភាគីទាំងពីរត្រូវបង្កើនជាងទៀតការផ្លាស់ប្តូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ 

            រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេស​ Ri Su Yong ​បានវាយតំលៃខ្ពស់នូវរាល់ការរួមវិភាគ ទានរបស់វៀតណាមក្នុងការរក្សារបរិយាកាសសន្តិភាពនៅក្នុងតំបន់និងលើពិភពលោក។ ​ រដ្ឋមន្ត្រីការបរទេសសាធារណៈរដ្ឋប្រជាធិតេយ្យប្រជាមានិតកូ បានចាត់ទុកថា៖​វៀត
ណាមនិង ​សាធារណៈរដ្ឋប្រជាធិតេយ្យប្រជាមានិតកូរ៉េ ​ត្រូវជំរុញជាងទៀតកិច្ចសហ ប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

            ក៏ក្នុងរសៀលថ្ងៃនេះដែរ ​អចិន្ត្រៃយ៍លេខា Le Hong Anh បានទទួលជួបសន្ទនា
ជាមួយ រដ្ឋមន្ត្រីការបរទេសសាធារណៈរដ្ឋប្រជាធិតេយ្យប្រជាមានិតកូរ៉េ លោក Ri Su
Yong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ