ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយអនុប្រធានាធិបតីឥណ្ឌូនេស៊ី

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយអនុប្រធានាធិបតីឥណ្ឌូនេស៊ី - ảnh 1
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយអនុប្រធានាធិបតីឥណ្ឌូនេស៊ី

          (VOV)_នាថ្ងៃទី១៨វិច្ឆិកា ក្នុងឱកាសចូលរួមសប្ដាហ៍ជាន់ខ្ពស់លើកទិ២៤ នៃវេទិ
កាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក (APEC) នៅទីក្រុង Lima ប្រទេស​ប៉េរូ
 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួប​សន្ទនា​ជាមួយអនុប្រធានាធិ
បតីឥណ្ឌូនេស៊ី លោក Jusuf Kalla។ នៅក្នុងជំនួប ​ប្រធានរដ្ឋ​បាន​ស្នើអោយភាគីទាំង
ពីរត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ពិសេសគឺ​គណៈប្រតិភូជាន់ខ្ពស់ និងត្រៀមរៀប
ចំ​កិច្ចប្រជុំលើកទី៧ គណៈកម្មាធិការចម្រុះ​រវាងប្រទេសទាំងពីរ ដើម្បីនាំចេញវិធីសាស្ត្រ
នានា សំដៅលើកកំពស់ទំហំ​ពាណិជ្ជកម្មទ្វេភាគីឡើងដល់ មួយមឺនពាន់លានដុល្លារអា
មេរិក នាឆ្នាំ ២០១៨។ ប្រធានរដ្ឋក៏បានស្នើអោយភាគីឥណ្ឌូនេស៊ីត្រូវយកចិត្តទុកដាក់
 ប្រព្រឹត្តទៅចំពោះអ្នកនេសាទវៀតណាម តាមស្មារតីមិត្តភាព ប្រពៃណី និងទំនាក់ទំ
នងដៃគូ។​ភាគីទាំងពីរក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាព
ហុភាគី ជាពិសេសគឺគ្នុងការរក្សាបរិយាកាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ ខំប្រឹង
ប្រែងដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ