ប្រធានរដ្ឋវៀតណាមជួបសម្ដែងការគួរសមបណ្ដាថ្នាក់ដឹកនាំ APEC

ប្រធានរដ្ឋវៀតណាមជួបសម្ដែងការគួរសមបណ្ដាថ្នាក់ដឹកនាំ APEC - ảnh 1
ប្រធានរដ្ឋ លោក Tran Dai Quang និងប្រធានាធិបតីរុស្ស៊ី លោក V.Putin

          (VOV)_នារសៀលថ្ងៃទី១៩វិច្ឆិកា (តាមម៉ោងតំបន់) នៅទីក្រុង Lima ប្រទេសប៉េ
រូ ក្នុងឱកាសចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC លើកទី២៤ ប្រធានរដ្ឋ​វៀតណាម លោក
Tran Dai Quang បានមានជំនួបសន្ទនាជាមួយ​ថ្នាក់ដឹកនាំ APEC។

          នៅក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋចិន លោក Xí Jìnpíng ថ្នាក់ដឹកនាំទាំង
​ពីរ​រូបបានចាត់ទុកថា៖ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ លើគ្រប់​វិស័យ
វៀតណាម-ចិន ក្នុងរយៈពេលកន្លងទៅ បានបន្តអភិវឌ្ឍន៍ដ៏ល្អប្រសើរ។​ថ្នាក់ដឹកនាំ
ទាំងពីររូបក៏បានចាត់ទុកថា៖ ក្នុងសភាពការណ៍តំបន់និងអន្តរជាតិ​កំពុងប្រព្រឹត្ត
ទៅដ៏ស្មុគ្រស្មាញនេះ ភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោះស្រាយជំលោះ
ដោយសន្តិវិធី ជំរុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃ
ប្រទេសទាំងពីរ ក៏ដូជចជាដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់។

          នៅក្នុងជំនួបសន្ទនាកំពូលវៀតណាមនិងរុស្ស៊ី ប្រធានរដ្ឋ លោក Tran Dai
Quang និងប្រធានាធិបតីរុស្ស៊ី លោក V.Putin បានសម្ដែងនូវការពេញចិត្ត​ចំពោះ
ការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។ ប្រធា
នាធិបតីរុស្ស៊ី លោក V.Putin បានអះអាងថា៖ រុស្ស៊ីគោរព និងយកចិត្ត​ទុកដាក់ជា
ច្រើនចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើច្រើន
វិស័យជាមួយវៀតណាម និងមានគោលបំណងថា៖រួមជាមួយវៀតណាម​បន្តបង្កើន
ទំនាក់ទំនងទ្វេភាគី​ ពិសេសគឺក្នុងបណ្ដាវិស័យសេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​អប់រំ បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ និងបច្ចេកទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ