ប្រធានរដ្ឋវៀតណាមដាក់ជូនរដ្ឋសភារបាយការណ៍អនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស

 ប្រធានរដ្ឋវៀតណាមដាក់ជូនរដ្ឋសភារបាយការណ៍អនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang

(VOV)_ចាប់ផ្តើមសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាម នីតិកាលទី១៣ នា
ព្រឹកថ្ងៃទី ២៣ តុលា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន​ថ្លែងរបាយ
ការណ៍អនុម័តលើអនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពីសិទ្ធិ​របស់ជនជនពិការ។ 
របាយការណ៍នេះបានអះអាងថា៖ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស
របស់ជនពិការ ដែលបានមហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តនាថ្ងៃទី១៣  ធ្នូ ឆ្នាំ ២០០៦ ជាអនុសញ្ញាអន្តរជាតិពោពេញបំផុត ​ស្ដីពីកិច្ចការពារសិទ្ធិនិងផល
ប្រយោជន៍ស្របច្បាប់របស់ជនពិការ។ លោក Truong Tan Sang បានអះអាងថា៖

          “ ការអនុម័ត​លើអនុសញ្ញានេះ ក្នុងរយៈពេលនាបច្ចុប្បន្ន របស់រដ្ឋវៀត​ណាម
 គឺសំខាន់ណាស់​ ដើម្បីអនុវត្តតាមការសន្យារបស់​ប្រទេស បង្កើត​គ្រឹះដ្ឋាន​សំរាប់ការ
បង្កើនសន្ទនាអំពីសិទ្ធិមនុស្ស និងផ្លាស់ប្តូរជាមួយបណ្ដា​ប្រទេស​ អង្គការអន្តរជាតិនា
នាអំពីសិទ្ធិមនុស្ស។ ការអនុម័តទៅលើអនុសញ្ញា​ស្ដីពី​សិទ្ធិរបស់ជនពិការនេះ នឹងជា
ការសន្យានយោបាយយ៉ាងខ្លាំង​ក្លារបស់​វៀតណាម ចំពោះកិច្ចការពារ និងជំរុញការ
អភិវឌ្ឍន៍ដើម្បីផលប្រយោជន៍​សំរាប់ជនពិការ។​”

          ក៏ក្នុងព្រឹកថ្ងៃនេះដែរ រដ្ឋសភាវៀតណាមក៏បានស្ដាប់របាយការណ៍អធិប្បាយ 
ទទួលយកមតិនិងកែសម្រួលសេចក្ដីព្រាងច្បាប់ធានារ៉ាប់រងសង្គម(ធ្វើវិសោធនកម្ម)
​ និងពិភាក្សាអំពីខ្លឹមសារមួយចំនួនដែលមានមតិខុសគ្នានៃសេចក្ដីព្រាងច្បាបនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ