ប្រធានរដ្ឋវៀតណាមទៅដាក់កម្រង់ផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចនរោត្តមសីហនុ
(TTXVN)_នាថ្ងៃទី ១៩តុលា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន
អញ្ចើញ ទៅដាក់កម្រង់ផ្កា គោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច
នរោត្តម សីហនុ ព្រះមហាវីរក្សត្រ កម្ពុជា នៅគេហដ្ឋានរបស់ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទីក្រុងហាណូយ។ រំលែក មរណទុក្ខដ៏ក្រៀមក្រំជាមួយ ព្រះករុណាព្រះ បាទសម្ដេច ព្រះបរមនាថ នរោត្តម ស៊ីហមុនី រាជវង្សារនុវង និងប្រជាជនកម្ពុជា
ប្រធានបានសរសេរ ក្នុងសៀវភៅចូលរួមមរណទុក្ខ ថា៖ សួមចូលរួម រំលែកមរណ
ទុក្ខដ៏ក្រៀមក្រំ ដោយសញ្ចេតនាសោកស្ដាយ ចំពោះព្រះករុណា ព្រះបាទសម្តេច
នរោត្តម សីហនុ ព្រះមហាវីរក្សត្រ កម្ពុជា សម្តេចឪ របស់ប្រជាជនកម្ពុជា មិត្តជាទី
ស្រឡាញ់របស់ប្រជាជនវៀតណាម។ យើងខ្ញុំ វាយតំលៃយ៉ាងខ្ពស់ និងដឹងគុណជានិច្ច ចំពោះការគាំទ្រ ជួយឧបត្ថម្ភដ៏ថ្លៃថ្នូ និងមនោសញ្ចេតនាជាបង ប្អូន ដ៏ស្និទ្ធស្នាល់
ដែល ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ដែលបានលៃទុកចំពោះប្រជាជន
វៀតណាម។
|
ប្រធានបានសរសេរ ក្នុងសៀវភៅចូលរួមមរណទុក្ខ
(internet) |
មុននោះ នាថ្ងៃទី ១៨ តុលា គណះប្រតិភូទីក្រុងហាណូយ ដឹកនាំដោយលោក
Pham Quang Nghi សមាជិកការិយាល័យ លេខាគណះកម្មាធិការបក្សទីក្រុងហាណូយ បានអញ្ចើញទៅដាក់កម្រងផ្កា គោរព ព្រះវិញ្ញាណក្ខន្ធ របស់ព្រះករុណា ព្រះបាទ
សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ កម្ពុជា នៅគេហដ្ឋានរបស់ ឯកអគ្គរាជទូត
កម្ពុជាប្រចាំនៅទីក្រុងហាណូយផងដែរ។
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមវៀតណាម លោក NGUYEN TAN DUNG
ដឹក នាំគណៈប្រតិភូជាន់ខ្ពស់មកគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណាព្រះបាទ
សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៅព្រះបរមរាជវាំង នាសៀលថ្ងៃទី១៩ ខែ
តុលា ឆ្នាំ២០១២ ។បន្ទាប់ពីគោរពព្រះវិញ្ញាណក្ខន្ធលោកNGUYEN TAN DUNG បានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រះ
បរមរាជវាំង។