ប្រធានរដ្ឋវៀតណាមទទួលជួបជាមួយ គណះប្រតិភូសមាគមមិត្តភាពកូរ៉េខាងត្បូង-វៀតណាម
(VOV)_នារសៀលថ្ងៃទី ១៣វិច្ឆិកា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
លោកTruong Tan Sang បានអញ្ចើញទទួលជួបជាមួយ គណះប្រតិភូសមាគមមិត្តភាព
កូរ៉េខាងត្បូង-វៀតណាម ដឹកនាំដោយប្រធានសមាគម Choi Young Joo មកបំពេញ ទស្សនកិច្ចនៅវៀតណាម។ ប្រធានរដ្ឋTruong Tan Sang បានវាយតំលៃយ៉ាងខ្ពស់នូវ អត្ថន័យនៃដំណើបំពេញទស្សនកិច្ចលើកនេះ របស់ គណះប្រតិភូសមាគមមិត្តភាព
កូរ៉េខាងត្បូង-វៀតណាម នៅក្នុងឱកាស ប្រទេសទាំងពីរកំពុងរៀបចំសកម្មភាពរំលិក ខួបអនុស្សាវរីយ៍ លើកទី ២០ ទិវាបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។
|
ប្រធានរដ្ឋTruong Tan Sang (internet) |
ប្រធានសម្ព័ន្ធសមាគមមិត្តភាពកូរ៉េខាងត្បូង វៀតណាម Choi Young Joo បាន សម្តែង
ថា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៌លើកទី ២០ទិវាបង្កើតទំនាក់ទំនង ការទូតរវាងប្រ
ទេសទាំងពីរ សមាគមន៌នឹងមានសកម្មភាពជាច្រើន រួម ចំណែកក្នុងការពូនជ្រុំទំនាក់ទំ
នងប្រពៃណី រវាងប្រទេសទាំងពីរ។ វាយតម្លៃខ្ពស់ ចំពោះបរិយាកាសវិនិយោគនៅវៀត
ណាម លោក Choi Young Joo ឲ្យដឹងថា នឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ក្នុងការផ្សព្វផ្សាយរូបភាពទឹកដី និងមនុស្សវៀតណាម និងធ្វើជាស្ពានតភ្ជាប់ជួយអង្គភាព អាជីវកម្មកូរ៉ែខាងត្បូង វិនិយោគចូលមកវៀតណាមច្រើនថែមទៀត៕