ប្រធានរដ្ឋវៀតណាមទទួលជួបជាមួយគណៈប្រតិភូអាណិកជនវៀតណាមនៅថៃ
|
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូអាណិកជនវៀតណាម និងព្រះពុទ្ធសាសនាវៀតណាមប្រចាំនៅថៃ |
(VOVworld)-នាព្រឹកថ្ងៃទី២៧មិនានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូអាណិកជន
វៀតណាម និងព្រះពុទ្ធសាសនាវៀតណាមប្រចាំនៅថៃ ដែលកំពុងមានដំណើរ
ទស្សនកិច្ចការ ងារនៅវៀតណាម។ ក្នុងជំនួបនេះលោក Tran Dai Quang បាន
លើកច្បាស់ថា នា ប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមនិងថៃបានបង្កើតនិងកសាង
ទំនាក់ទំនងនយោបាយ ដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្តនិងការយល់
ដឹងគ្នាទៅវិញទៅមក។ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖
“បក្សនិងរដ្ឋវៀតណាមជានិច្ចកាលចាត់ទុកសហគមន៍ជនវៀតណាមនៅ
ឯបរទេសជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីសហគមន៍ជនជាតិវៀតណាម
និងបង្ក លក្ខណៈងាយស្រួលដើម្បីសហគមន៍ស្ថិរភាពជីវភាពរស់នៅ សម្របខ្លួន
ជាមួយ ប្រទេសសាមី។ ខ្ញុំមានបំណងថា កិច្ចការអំពីជនវៀតណាមនៅឯបរទេស
បន្តទទួល បានការយកចិត្តទុកដាក់ ជាពិសេសកសាងនិងចេញផ្សាយនូវគោល
នយោបាយ សម្រាប់អាណិកជន ជួយបងប្អូនអាណិកជននៅតំបន់ជួបការលំបាក
ឆ្លើយតបនឹង តម្រូវការអំពីព័ត៌មាន វប្បធម៌និងជំនឿសាសនារបស់សហគមន៍”៕