ប្រធានរដ្ឋវៀតណាមទទួលជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំ ណាងប្រជាជនទូទាំងប្រទេសចិន

(VOVworld)-ក្នុងការជួបជាមួយ ប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាង
 ប្រជាជនទូទាំងប្រទេសចិន លោក  Zhang Dejiang នាព្រឹកថ្ងៃទី៩វិច្ឆិកានៅទីក្រុង
 ហាណូយ ប្រធានរដ្ឋវៀតណាមលោក​ Tran Dai Quang បានអះអាងថា វៀតណាម
មានការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងស្ថិរភាពនិងនិរន្តរភាពជាមួយ
 ចិន។ស្តីពីទិសដៅនិងវិធានការជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេល
ខាង មុខ លោក Tran Dai Quang បានសង្តត់ធ្ងន់ទៅលើអត្ថន័យដ៏សំខាន់ពិសេស
នៃការ រក្សាការជួបប្រាស្រ័យជាប្រចាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។​ស្តីពីបញ្ហា
 សមុទ្រខាងកើត លោក Tran Dai Quang បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃក
ការគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ស្របច្បាប់របស់ប្រជាជននៃប្រ
ទេសទាំងពីរនឹងសមស្របទៅនឹងអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

ប្រធានរដ្ឋវៀតណាមទទួលជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំ ណាងប្រជាជនទូទាំងប្រទេសចិន - ảnh 1

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយ ប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំ ណាងប្រជាជនទូទាំងប្រទេសចិនលោក  Zhang Dejiang


       រីឯខ្លួនវិញ​ លោក  Zhang Dejiang បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះរបស់
លោកនិងគណៈប្រតិភូសំដៅរួមជាមួយបក្ស រដ្ឋនិងរដ្ឋសភាវៀតណាមអនុវត្តរាល់
កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។​តាមនោះភាគីទាំងពីរ នឹងខំ
ប្រឹងប្រែងនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យកាន់តែស៊ីជម្រៅពីមួយថ្ងៃ
ទៅមួយថ្ងៃ ព្រមទាំងសង្កត់ធ្ងន់នូវផែនការ គម្រោងការសហប្រតិបត្តិការជាក់ស្តែង នាំមកផលប្រយោជនសម្រាប់ភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ