ប្រធានរដ្ឋវៀតណាមទទួលជួបជាមួយប្រធានាធិបតី មីយ៉ាន់ម៉ា Thein Sein.
(VOVWORLD) /  
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋ វៀតណាមTruong Tan Sang នាថ្ងៃទី ២០មិនា ប្រធានាធិបតីមីយ៉ាន់ម៉ា Thein Sein និងគណៈ ប្រតិភូជាន់ខ្ពស់បានអញ្ជើញមកបំពេញទស្សនកិច្ច
ជាផ្លូវការនៅវៀតណាម។ នារសៀលថ្ងៃដដែល ពិធីទទួលប្រធានាធិបតីមីយ៉ាន់ម៉ា Thein Seinបានរៀបចំឡើងដ៏មហោឡារិត នៅ វិមានប្រធានរដ្ឋ។ បន្ទាប់ពីពិធី ទទួល ប្រធានរដ្ឋTruong Tan Sangបានមានជំនួបសន្ទនាជាមួយ ប្រធានាធិបតីមីយ៉ានម៉ា Thein Sein។ ប្រធានរដ្ឋ Truong Tan Sang បានសម្តែង នូវការពេញចិត្តចំពោះ ការអភិវឌ្ឍន៌នៃទំនាក់ទមនងមិត្តិភាពរបស់ប្រទេស ទាំង ពីរ៖ “វៀតណាមមានការយកចិត្តទុកដាក់ជាពិសេសដល់ទំនាក់ទំនងលើច្រើនវិស័យជាមួយ មីយ៉ាន់ម៉ាយើងខ្ញុំក៏ដឹងដែរថាទំនាក់ទំនងនេះចាប់ផ្តើមតាំងពីយូរណាស់មកហើយនិងត្រូវបាន
គ្រប់ជំនាន់ក្រោយពូនជ្រុំឲ្យ ល្អប្រសើថែមទៀត។”
ក្នុងបរិយាកាសមិត្តភាពនិងស្មោះត្រង់ប្រធានរដ្ឋវៀតណាមTruong Tan Sang និងប្រធានាធិបតី Thein Sein បានជូនដំណឹងគ្នាអំពីសភាពការណ៍នៅប្រទេសនិមួយៗនាពេលកន្លងទៅនេះ។ភាគីទាំង២បានផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិដែលភាគីទាំង២មានការយកចិត្តួទុកដាក់ដូចគ្នា។ភាគីទាំង២បានសំដែងនូវគោលបំណងបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង២ ពិសេសគឺការសាងសង់ខ្សែផ្លូវគោកពីវៀតណាមទៅមីយ៉ាន់ម៉ានិងឡាវ។ក្រៅពីនោះភាគីទាំង២បានឯកភាពជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការក្នុងក្របខ័ណASEAN និង អង្គការអន្តរជាតិ
ដូចជាGMS-ACMECS និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជា មួយកម្ពុជាឡាវនិងមីយ៉ាន់ម៉ា
(CLMV) ជាដើម។វៀតណាមអះអាងនូវការគាំទ្រ មីយ៉ាន់ម៉ាទទួលតួនាទីជាប្រធានASEAN នាឆ្នាំ២០១៤។
នារសៀលថ្ងៃដដែលនាយករដ្ធមន្ត្រី Nguyen Tan Dungបានជួបសន្ទនាជាមួយប្រធានាធិបតី
មីយ៉ានម៉ា Thein Sein។ នាយករដ្ធមន្ត្រី បានស្នើឲ្យភាគីទាំងពីររក្សាយន្តការពិគ្រោះនយោបាយ
ប្រចាំឆ្នាំរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការក្នុងមហាអនុដំបន់
ទន្លេមេគ្គង ជំរុញការអនុវត្តបណ្ដាកម្មវិធីកិច្ចព្រមព្រៀងសហប្រតិបត្តិការលើបណ្ដាវិស័យដែល
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាព ពិសេសគឺក្នុងវិស័យកសិកម្ម ជលផលរុក្ខាកម្ម ហិរញ្ញវត្ថុ ទូរគមនាគមន៍ និងថាមពលជាដើម៕
-VOVWORLD