ប្រធានរដ្ឋវៀតណាមទទួលជួបប្រធានរដ្ឋសភាបណ្ដាប្រទេសដែលចូលរួម IPU

ប្រធានរដ្ឋវៀតណាមទទួលជួបប្រធានរដ្ឋសភាបណ្ដាប្រទេសដែលចូលរួម IPU - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាប៉ាកីស្ថានលោក Sardar Ayat Sadiq (VOV)

        Vovworld-នារសៀលថ្ងៃទី៣០មិនានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀត​ណាម
​លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភា​ប៉ាកីស្ថាន
​លោក Sardar Ayat Sadiq និងបរ្ធានសភាជាន់តាបឥណ្ឌាលោកស្រី Sumitra Mahajan
ដែលកំពុងចូលរួម IPU 132 នៅវៀតណាម។ ទទួលជួប​ប្រធានរដ្ឋសភាប៉ាគីស្ថាន
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang សង្ឃឹមថាប្រទេសទាំងពីរផ្លាស់ប្តូរ
គណៈប្រតិភូជាន់ខ្ពស់ជាប្រចាំនិងសង្ឃឹម​ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី
ប៉ាគីស្ថាននាចុងឆ្នាំនេះនឹងជំរុញទំនាក់​ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
លើគ្រប់វិស័យ។ ទទួលជួបសន្ទនា​ជាមួយប្រធានសភាជាន់តាបឥណ្ឌា ប្រធានរដ្ឋ
Truong Tan Sang បានអះអាង​ថា វៀតណាមមុនក៏ដូចជាក្រោយគោរពទំនាក់ទំនង
ជាមួយឥណ្ឌា។ លោក​ប្រធានរដ្ឋ​ក៏បានរំលឹកថា វិស័យសហប្រតិបត្តិការសេដ្ឋកិច្ច
ពាណិជ្ជកម្មដាក់​គោលដៅ៧ពាន់លានដុល្លារអាមេរិកនាឆ្នាំខាងមុខត្រូវមានការ
ខំប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងនោះមានតួនាទីនៃស្ថាប័ននិតិបញ្ញត្តិនៃប្រទេស
ទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ