ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Vanuatu

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Vanuatu - ảnh 1
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Vanuatu

 (VOV)_នារសៀលថ្ងៃទី៦ តុលា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម 
លោក Truong Tan Sang បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Vanuatu លោក Jue
Natuman ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩ តុលាឆ្នាំ២០១៤ តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
 Tan Dung។ នៅទីនេះ លោក Truong Tan Sang បានចាត់ទុកថា៖ កិច្ចសហប្រតិ
បត្តិការ ខាងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅមានកំហិត។ ហេតុនេះហើយ ភាគី
ទាំងពីរ គប្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងចុះហត្ថលេខាលើកិច្ចព្រម ព្រៀងថ្មីជាច្រើនថែមទៀត ដើម្បីជំរុញខ្លាំងទំនាក់ទំនងរវាងប្រទេសទាំងពីរ លើ
គ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ រីឯខ្លួនវិញ នាយករដ្ឋ
មន្ត្រី Vanuatu លោក Jue Natuman បានជូនដំណឹងអំពីលទ្ធផលដែលទទួល បានក្នុងការជួបចរចារជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ។ លោកចាត់ទុកថា៖ ឯកសារនេះនឹងរួមចំណែកបង្កើនទំនាក់ទំនងទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ