ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយនាយឧត្តសេនីយ៍មីយ៉ាន់ម៉ា Min Aung Hlaing

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយនាយឧត្តសេនីយ៍មីយ៉ាន់ម៉ា Min Aung Hlaing - ảnh 1
នាយឧត្តសេនីយ៍មីយ៉ាន់ម៉ា Min Aung Hlaing (minzza.com)


(VOVworld) – នារសៀលថ្ងៃទី ៦ មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
 លោក Tran Dai Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍
 Min Aung Hlaing  អគ្គមេបញ្ជាការកំលាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដែលកំពុង
មានដំណើរទស្សនកិច្ចនៅវៀតណាមតាមសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រី ក្រសួង
ការពារប្រទេសវៀតណាម លោក Ngo Xuan Lich។ ប្រធានរដ្ឋវៀតណាម លោក
Tran Dai Quang បានអះអាងថា៖ មីយ៉ាន់ម៉ាជានិច្ចកាលជាដៃគូសំខាន់ដែល
ត្រូវបានផ្តល់អាទិភាពជួរមុខក្នុងគោលនយោបាយកិច្ចការបរទេសរបស់
វៀតណាម។ ប្រធានរដ្ឋវៀតណាមបានស្នើថា៖ នាពេលខាងមុខ ថ្នាក់ដឹកនាំក
 ទ័ពនៃប្រទេសទាំងពីរបញ្ជាណែនាំសមត្ថកិច្ចស្រាវជ្រាវនិងអនុវត្តវិធានការជាក់
 ស្តែងក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារប្រទេសទ្វេ
ភាគី។  រដ្ឋាភិបាលវៀតណាមគាំទ្រនិងបង្កលក្ខណៈងាយស្រួលដើម្បីកងទ័ពនៃ
ប្រទេសទាំងពីរកាន់តែសហប្រតិបត្តិការឲ្យស៊ីជម្រៅថែមទៀត។ រីឯខ្លួនវិញ ​
នាយឧត្តមសេនីយ៍ Min Aung Hlaing បានជូនដំណឹងលទ្ធផលនៃការចរចាររវាង
 ក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ច
សហ ប្រតិបត្តិការលើវិស័យបណ្តុះបណ្ដាលពេទ្យយោធាការប្រយុទ្ធប្រឆាំងនឹងបទ
ល្មើស។ នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim
 Ngan បានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ Min Aung Hlaing ផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ