ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានគណបក្ស Komeito របស់ជប៉ុន

(VOVWORLD) - ក្នុងជំនួបសន្ទនានាព្រឹកថ្ងៃទី ៣១ ឧសភា នោរដ្ឋធានីតូក្យូ ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈ របស់គណបក្ស Komeito ក្នុងប្រព័ន្ធនយោបាយជប៉ុន ថ្លែងអំណរកុណបណ្ដាការ រួមវិភាគទានសំខាន់របស់គណបក្ស Komeito កាន់អំណាចដែលបានគាំទ្រនិង ជួយឧបត្ថម្ភបុព្វហេតុកសាងប្រទេសជាតិរបស់វៀតណាមក៏ដូចជាការអភិវឌ្ឍលើ គ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងវៀតណាម-ជប៉ុន។

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានគណបក្ស Komeito របស់ជប៉ុន - ảnh 1 ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានគណបក្ស Komeito របស់ជប៉ុន

ក្នុងជំនួបសន្ទនានាព្រឹកថ្ងៃទី ៣១ ឧសភា នោរដ្ឋធានីតូក្យូ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈ របស់គណបក្ស Komeito ក្នុងប្រព័ន្ធនយោបាយជប៉ុន ថ្លែងអំណរកុណបណ្ដាការ រួមវិភាគទានសំខាន់របស់គណបក្ស Komeito កាន់អំណាចដែលបានគាំទ្រនិង ជួយឧបត្ថម្ភបុព្វហេតុកសាងប្រទេសជាតិរបស់វៀតណាមក៏ដូចជាការអភិវឌ្ឍលើ គ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងវៀតណាម-ជប៉ុន។ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានស្នើឲ្យប្រធានគណបក្ស Komeito លោក Natsuo Yamaguchi បន្តជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនឲ្យស៊ីជម្រៅថែមទៀតនាពេលខាងមុខពិសេសគឺលើវិស័យសេដ្ឋកិច្ចវិនិយោគបណ្តុះបណ្ដាលប្រភពធនធានមនុស្សការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុកសិកម្មបច្ចេកវិទ្យាខ្ពស់ការជួបប្រាស្រ័យតំបន់និងប្រជាជនរវាងប្រទេសទាំងពីរ។ រីឯខ្លួនវិញ ប្រធានគណបក្ស Komeito លោក Natsuo Yamaguchi បានអះអាងថា៖ គណបក្ស Komeito ក្នុងឋានៈជាសម្ព័ន្ធគណបក្សកាន់អំណាចនឹងបន្តគាំទ្រការធ្វើឲ្យស៊ីជម្រៅថែមទៀតដល់ទំនាក់ទំនងជប៉ុន-វៀតណាមលើគ្រប់វិស័យសហការយ៉ាងជិតស្និទ្ធក្នុងបញ្ហាក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ