ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយព្រះរាជទាយាទន័រវ៉ែស Haakon
|
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយព្រះរាជទាយាទន័រវ៉ែស Haakon(TTXVN) |
(VOV)_នាថ្ងៃទី២០ មិនា នៅក្នុងជមនួបសន្ទនាជាមួយព្រះរាជទាយាទន័រវ៉ែស Haakon និង ព្រះអង្គម្ចាស់ក្សត្រី Mette Marit ដែលកំពុងមានដំណើរទស្សន កិច្ច នៅវៀតណាម ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានវាយតំលៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចយាងមកវៀតណាមលើកនេះរបស់ព្រះរាជទាយាទ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាបង្កើតទំនាក់ទំនងមិត្តភាព
ន័រវ៉ែក-វៀតណាម។ ប្រធានរដ្ឋបានឯកភាពចំពោះរាល់ការផ្តើមគំនិតរបស់ព្រះរាជ ទាយាទនិងសមាជិកនៃគណៈប្រតិភូ អំពីបណ្ដាបញ្ហាស្នូល នៃកិច្ចសហប្រតិ បត្តិ
ការ រវាងវៀតណាមនិងន័រវ៉ែក។ វៀតណាមយកចិត្តទុកដាក់ជាច្រើនចំពោះវិស័យ
មានឧត្តមភាពរបស់ន័រវ៉ែក ដូចជា៖ឧស្សាហកម្មនាវាចរណ៍ កែច្នៃជលផល ការ
បង្ការ ទប់ទល់នឹងបំរែបំរួលអាកាសធាតុ។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋក៏បានអះ
អាងថា៖វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្បានតភ្ជាប់រវាងន័រវ៉ែកជាមួយ
អាស៊ាន និងមានគោលបំណងថា៖ន័រវ៉ែកនឹងគាំទ្រវៀតណាមក្លាយទៅជា
សមាជិកនៃក្រុមប្រឹក្សារនានានៃអង្គការសហប្រជាជាតិ ក្នុងដំនាក់កាលខាង
មុខនេះ៕