ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មនៃសាធារណៈរដ្ឋ Guinea
(VOVworld) – នាថ្ងៃទី ៣ មេសា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួល
ជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណៈរដ្ឋ Guinea លោក Mohammed
Dorval Doumbouya ដែលកំពុងមានដំណើរ ទស្សនកិច្ចការងារនៅវៀតណាម។ ប្រធានរដ្ឋ
វៀតណាម លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖ វៀតណាមវាយតំលៃខ្ពស់ចំពោះ
ទំនាក់ទំនងសហប្រតិបត្តិការជាមួយ Guinea។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋវៀតណាមស្នើឲ្យ
ភាគីទាំង ២ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ដែលប្រទេសទាំង ២ មានសក្តានុភាព
ឲ្យ ខ្លាំងក្លាថែមទៀត។ វៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលដើម្បីជំរុញ
កិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ជាមួយ Guinea លើគ្រប់វិស័យ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Guinea មានគោល បំណងថា៖ វៀតណាម- Guinea នឹងបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី។ ជាពិសេស Guinea មានគោលបំណងថា៖ វៀតណាមនឹងចាត់អ្នកជំនាញការជា ច្រើនថែមទៀតទៅកាន់ Guinea ដើម្បីជួយឧបត្ថម្ភ
ផ្នែកកសិកម្មរបស់ ប្រទេសនេះ៕
|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួង
ពាណិជ្ជកម្មនៃសាធារណៈរដ្ឋ Guinea លោក Mohammed Dorval Doumbouya
(Image: www.nguyetandung.org) |