ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខកម្មនិងជលផលជប៉ុន
|
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខកម្មនិងជលផលជប៉ុន |
(VOVworld) – ក្នុងការទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខកម្មនិង
ជលផលជប៉ុនលោក Hayashi Yoshimasa នារសៀលថ្ងៃទី ២៤ មិថុនា នៅទីក្រុង
ហូជីវិញ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានវាយតំលៃខ្ពស់
ចំពោះកិច្ចសហប្រតិបត្តិការក្របដោយប្រសិទ្ធភាពរបស់ក្រសួងផ្នែករបស់ជប៉ុន
ក្នុងការជួយឧបត្ថម្ភអ្នកនេសាទវៀតណាមកែច្នៃត្រីធូណាជាដើម។ ប្រធានរដ្ឋ
វៀតណាមបានស្នើឲ្យរដ្ឋមន្ត្រី Hayashi Yoshimasa បន្តជួយឧបត្ថម្ភវៀតណាម
តាមរយៈបណ្ដាគំរោងការណ៍ FDI របស់ជប៉ុនវិនិយោគនិងអភិវឌ្ឍន៍បច្ចេកទេស
កែច្នៃនិងសេវ៉ាកម្មកសិកម្ម ។ល។ រដ្ឋមន្ត្រី Hayashi Yoshimasa បានអះអាងថា៖ គោលដៅនៃដំណើរទស្សនកិច្ចលើកនេះនៅវៀតណាមគឺសំដៅអនុវត្តបណ្ដា
ខ្លឹមសារសហប្រតិបត្តិការកសិកម្មរវាងជប៉ុននិងវៀតណាម។ ស្តីអំពី បញ្ហា ទាក់ទិនដល់អធិបតេយ្យភាពដែនសមុទ្ររបស់វៀតណាម រដ្ឋមន្ត្រីជប៉ុនវាយ
តំលៃខ្ពស់ ចំពោះគោលជំហររបស់វៀតណាមក្នុងការដោះស្រាយជំលោះ
លើសមុទ្រខាងកើត ដោយសន្តិវិធី៕