ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយអនុប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន
|
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយអនុប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន (Image: VNA) |
(VOVworld) – នារសៀលថ្ងៃទី ១២ មេសា ក្នុងពិធីជួបសន្ទនាជាមួយអនុប្រធាន
ខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Hiroshige Seko ដែលកំពុងមានដំណើរ
ទស្សនកិច្ចការងារនៅវៀតណាមសំដៅពិភាក្សាអំពីគំរោងការណ៍មហាវិទ្យាល័យ
វៀតណាម-ជប៉ុនចំណុះមហាវិទ្យាល័យជាតិហាណូយ (វៀតណាម) ប្រធានរដ្ឋ
វៀតណាម លោក Truong Tan Sang បានឲ្យដឹងថា៖ មហាវិទ្យាល័យវៀតណាម-
ជប៉ុនទទួលបាន ការយកចិត្តទុកដាក់ពិសេសពីប្រធានរដ្ឋវៀតណាម នាយក
រដ្ឋមន្ត្រីជប៉ុននិងសមាគមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន។ ប្រធាន
រដ្ឋវៀតណាមមានគោលបំណង ថា៖ វៀតណាមនិងជប៉ុននឹងសហការយ៉ាង
ម៉ត់ចត់ដើម្បីដោះស្រាយយ៉ាងឆាប់ៗបែបទអោយវៀតណាមនូវទឹកប្រាក់
ចំនួន ២ រយលានដុល្លាអាមេរិកពីប្រភពទុន ODA ដើម្បីសម្រេចគំរោងការណ៍
នេះតាមកាលកំណត់។ រីឯខ្លួនវិញ អនុប្រធាន ខុទ្ទកាល័យគណៈ
រដ្ឋមន្ត្រីជប៉ុន លោក Hiroshige Seko បានឲ្យដឹងថា៖ រដ្ឋាភិបាលជប៉ុននឹង
ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីមហាវិទ្យាល័យនេះដាក់អោយដំណើការ
តាមកាលកំណត់ដែរ៕