ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរាជទូតកម្ពុជាមកសំដែងការគួរសមក្នុងឱកាសបញ្ចប់បេសកកម្ម

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរាជទូតកម្ពុជាមកសំដែងការគួរសមក្នុងឱកាសបញ្ចប់បេសកកម្ម - ảnh 1
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមលោក ហ៊ុល ផានី

(VOVworld) - នៅជំនួបសន្ទនាជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម
លោក ហ៊ុល ផានី មកសំដែងការគួរសមក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ
វៀតណាម នារសៀលថ្ងៃទី២៨ កក្កដា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang
បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានដ៏សកម្មរបស់ឯកអគ្គរាជទូត ក្នុងការ
ពង្រឹងនិងពង្រីកទំនាក់ទំនងក្នុងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើរ រវាង
វៀតណាមនិងកម្ពុជា។ប្រធានរដ្ឋលោក Tran Dai Quang ជឿជាក់ថា ដោយបទ
ពិសោធន៍ដ៏សម្បូររបស់ខ្លួន បើទោះបីជាក្នុងឋានៈណាក៏ដោយ លោកឯកអគ្គរាជ
ទូតនឹងសំរេចល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូន ហើយបន្តមានការរួម វិភាគ
ទានជាច្រើនសំរាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ