ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចំនួន៧រូប

(VOVworld) - នាថ្ងៃទី១៧ កញ្ញា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសរួម
មាន Sierra Leone Iceland Tunisia Tazania Guatemala Gruzia និងMali ដែលមកជូនសារ
ទទួលបេសកកម្មថ្មីនៅវៀតណាម។

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចំនួន៧រូប - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang


នៅជំនួបជាមួយឯកអគ្គរដ្ឋទូត Sierra Leone លោកVicto Bockariefoh លោក Truong
Tan Sang សំដែងគោលបំណងថា Sierra Leone នឹងគាំទ្រវៀតណាមឈរឈ្មោះក្នុង
ក្រុមប្រឹក្សារសេដ្ឋកិច្ចសង្គមអ.ស.ប (Ecosoc) ព្រមទាំងទទួលស្គាល់ខឿនសេដ្ឋកិច្ច
ពាណិជ្ជកម្មរបស់វៀតណាម។ស្វាគមឯកអគ្គរដ្ឋទូត Iceland លោក Stefan Skjaldarson
លោក Truong Tan Sang បានអះអាងថា វៀតណាមជានិច្ចកាលមានបំណងរឹតបន្តឹង
ទំនាក់ទំនងជាមួយ Iceland។ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត Tunisia លោក Tarek Amri
លោក​ Truong Tan Sang បានអះអាងថាវៀតណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនង
ជាមួយតំបន់ទ្វីបអាហ្វ្រិកជានិច្ច ដែលក្នុងនោះមាន Tunisia។ក្នុងជំនួបជាមួយឯកអគ្គ
រដ្ឋទូត Tazania លោក Abdurrahman Amir Shimbo លោក Truong Tan Sang មានគោល
បំណងថា Tazania នឹងគាំទ្រវៀតណាមឈរឈ្មោះក្នុងអង្គការ UNESCO អាណតិ្ត
២០១៥-២០១៩ ក្រុមប្រឹក្សារ Ecosoc អាណតិ្ត ២០១៦-២០១៨ និងក្លាយទៅជា
សមាជិកមិនអចិន្ត្រៃនៅក្រុមប្រឹក្សារការពារសន្តិសុខអ.ស.ប អាណតិ្ត ២០២០-
២០២១ ផងដែរ។ចំណែកក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Guatemala លោក
Gustavo A.Lopez Calderon លោក Truong Tan Sang បានសង្កត់ធ្ងន់ថា វៀតណាម
ត្រៀមខ្លួនជាស្រេចធ្វើជាទ្វាដើម្បី Guatemala ពង្រីកថែមទៀតកិច្ចសហប្រតិបតិ្តការ
ទ្វេភាគី និងជាមួយតំបន់អាស៊ានដ៏ពោពេញទៅដោយសក្តានុភាព។ទទួលជួប
លោក David Aptsiauriឯកអគ្គរដ្ឋទូត Gruzia លោក Truong Tan Sang សំដែងក្ដី
សប្បាយរីករាយចំពោះមុខ Gruzia ១ដ៏ស្ថិរភាពនិងអភិវឌ្ឍន៍ និងមានក្ដីសង្ឃឹមថា
ក្នុងឋានៈថ្មី លោក Aptsiauri នឹងជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេស
ទាំង២ខ្លាំងក្លាថែមទៀត។ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត Mali ប្រចាំនៅវៀតណាម
លោក Truong Tan Sang មានគោលបំណងថាភាគីទាំង២បន្តរក្សាកិច្ចសហប្រតិបតិ្ត
ការ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ