ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឈីលីមកជំរាបលាបញ្ចប់អាណត្តិការងារ
(VOVworld) - នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឈីលីប្រចាំនៅវៀតណាម
លោក Fernando Ayala ដែលអញ្ជើញមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិការងារ
នារសៀលថ្ងៃទី១០ ធ្នូ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានវាយតំលៃ
ខ្ពស់ចំពោះអាណត្តិការងាររបស់លោក Fernando Ayala ដែលបានរួមចំណែកជំរុញ
ទំនាក់ទំនងរវាងប្រទេសទាំង២ ជាពិសេសគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីទ្វេភាគី។នេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងរវាងវៀត
ណាមជាមួយបណ្ដាប្រទេសក្នុងតំបន់អាមេរិកខាងត្បូង។លោក Truong Tan Sang
បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ ការផ្លាស់ប្ដូរជាប្រចាំគណៈប្រតិភូជាន់ខ្ពស់
និងគ្រប់ជាន់ថ្នាក់ រួមជាមួយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានាបានបង្កើន
តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឈីលីយ៉ាងឆាប់រហ័ស។ទន្ទឹម
នឹងនោះ ប្រទេសទាំង២ក៏សហការយ៉ាងស្អិតរមួតនិងគាំទ្រគ្នាទៅវិញទៅមកនៅ
វេទិការតំបន់និងអន្តរជាតិនានាផងដែរ។
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងស្ដាំ)ទទួលជួបសន្ទនា
ជាមួយឯកអគ្គរដ្ឋទូតឈីលីប្រចាំនៅវៀតណាមលោក Fernando Ayala |
ថ្លែងអំណរគុណដល់លោកប្រធានរដ្ឋ Truong Tan Sang ដែលបានលៃទុកពេល
វេលាក្នុងជំនួបសន្ទនានេះ ឯកអគ្គរដ្ឋទូត Fernando Ayala អះអាងថាក្នុងអាណត្តិ
ការងារនៅវៀតណាម ត្រូវបានលោកប្រធានរដ្ឋនិងបណ្ដាក្រសួង ផ្នែកបង្កលក្ខ
ណៈងាយស្រួលដើម្បីសម្រេចល្អនូវភារកិច្ចរួមចំណែកនាំទំនាក់ទំនងរវាងប្រ
ទេសទាំង២ ឡើងកំពស់ថ្មី៕