ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាដំណាងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Exxonmobil (អាមេរិក)
|
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាដំណាងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Exxonmobil (អាមេរិក) (vietnamplus.vn) |
Vovworld-នៅពិធីទទួលជួបសន្ទនាអនុប្រធានចំនួន២រូបនៃសម្ព័ន្ធក្រុមហ៊ុន
ប្រេងឧស្ម័ន Exxonmobil របស់អាមេរិក បានរាយការណ៍ជាមួយប្រធានរដ្ឋវៀត
ណាមលោក Truong Tan Sang រាល់លទ្ធផលសកម្មក្នុងកិច្ចសហប្រតិបត្តិការអនុវត្តគំរោងការរវាងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Exxonmobil ជាមួយសម្ព័ន្ធក្រុមហ៊ុន
ប្រេងឧស្ម័នជាតិវៀតណាម។ ដំណាងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Exxonmobil សម្ដែងបំណងបណ្ដាគំរោងត្រូវបានអនុវត្តដោយងាយស្រួលនឹងនាំមកផល
ប្រយោជន៍សំរាប់ភាគីទាំងពីរ។ ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់កិច្ច
សហប្រតិបត្តិការរបស់អង្គភាពអាជីវកម្មអាមេរិក រួមចំណែកលើកកំពស់តំលៃ
ប្រាក់ពាណិជ្ជកម្មទន្ទឹមនឹងនោះគាំទ្រវៀតណាមចូលរួម TPP។ វាយតំលៃខ្ពស់នូវ
សុឆ័ន្ទះសកម្មរបស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Exxonmobil ប្រធានរដ្ឋបានស្នើរ
ភាគីទាំងពីរប្រមូលផ្ដុំអនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចសន្យាពាណិជ្ជកម្មក្នុង
ឆ្នាំ២០១៤៕