ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន General Electric

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន General Electric - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang

(VOV)_នាថ្ងៃទី១៩ តុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក 
Truong Tan Sang បានទទួលជួបសន្ទនាជាមួយលោក Jeffrey Immelt ប្រធានក្រុម
ប្រឹក្សារ និងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន General Electric ( GE) អាមេរិក ប្រធាន
គណៈកម្មាធិការប្រកួតប្រជែងនិងការងាររបស់ប្រធានាធិបតីអាមេរិក លោក​Barack
Obama ។ លោក Truong Tan Sang បានវាយតំលៃខ្ពស់​ចំពោះ​សម្ព័ន្ធក្រុមហ៊ុន GE
ដែលមានសកម្មភាពជាច្រើននៅវៀតណាម និងមាន​ការរួម​វិភាគទាំនយ៉ាងសកម្ម
ចំពោះខឿនសេដ្ឋកិច្ចវៀតណាម។ ទន្ទឹមនឹងនោះ​ប្រធានរដ្ឋក៏សម្ដែងគោលបំណង
ថា៖បន្តទទួលបានការជួយ​ឧបត្ថម្ភពីបណ្ដាដៃគូដើម្បីបន្តអភិវឌ្ឍន៍ជាងទៀតក្នុង
អនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ