ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីមកជំរាបលា

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីមកជំរាបលា - ảnh 1
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីមកជំរាបលា (VGP)

        Vovworld-ក្នុងពិធីទទួលជួបសន្ទនានារសៀលថ្ងៃទី១០ធ្នូនៅវិមាន​ប្រធាន​រដ្ឋ
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានថ្លែងអំណរគុណ​សហព័ន្ធ​រុស្ស៊ី
បានជួយឧបត្ថម្ភវៀតណាមក្នុងសម័យកាលរំដោះជាតិមុននេះ ក្នុងនោះមានការងារ
អប់រំបណ្ដុះបណ្ដាលពីមុនមក។ សម្ដែងការសប្បាយរីក​រាយ​អំពីបណ្ដាវិស័យ
សហប្រតិបត្តិការនយោបាយការទូតអប់រំបណ្ដុះបណ្ដាល​សន្តិសុខការពារជាតិរវាង
ប្រទេសទាំងពីរបានអភិវឌ្ឍន៍ដ៏ល្អប្រសើរ លោក​ប្រធាន​រដ្ឋបាន​សង្កត់ធ្ងន់ថា នា
បច្ចុប្បន្នប្រទេសទាំងពីរជាដៃគូរយុទ្ធសាស្ត្រលើ​គ្រប់វិស័យ។ ប្រធានរដ្ឋបានចាត់
ទុកថា ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីរវាងវៀតណាមជាមួយសម្ព័ន្ធ
ផាពគយរុស្ស៊ី-បេឡារុស-កាហ្សាក់ស្ថានកំពុង​មានជំហានសកម្ម។ ការចុះហត្ថលេខា
លើកិច្ចព្រមព្រៀងសំខាន់នេះនឹងរួម​ចំណែកនាំតំលៃពាណិជ្ជកម្មទ្វេភាគីនិងជាមួយ
ប្រទេសក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងកើនឡើងយ៉ាងលឿន។ ប្រធានរដ្ឋ Truong Tan
Sang បានប្រគល់​គ្រឿង​ឥស្សារិយយសមិត្តភាពជូនឯកអគ្គរដ្ឋទូត Andrei Kovtun
ដោយការរួមចំណែក​សកម្មក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងដៃគូ
យុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។ ប្រធានរដ្ឋបានជូនពរ
ឯកអគ្គរដ្ឋទូតលើ​ថានៈថ្មីសំរេចភារកិច្ចរបស់ខ្លួននិងមានសកម្មភាពរួមចំណែករឹតបន្តឹង
ទំនាក់​ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ