|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Choummaly Sayasone |
(VOV)_នារសៀលថ្ងៃទី២៣មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang
លោ កជំទាវនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងវៀងច័ន្ទ ចាប់
ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ តាមសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស
និងជាប្រធានរដ្ឋឡាវ លោក Choummaly Sayasone ។បន្ទាប់ពីពិធីទទួលជាផ្លូវការ
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Choummaly Sayasone បានដំណើការចរចារ។ លោក Choummaly
Sayasone បានអះអាងថា៖ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធាន Truong Tan
Sang បានរួមចំណែកសំខាន់ចូលក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីមិត្ត
ភាពប្រជាប្រិយ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង
វៀតណាមនិងឡាវ ឡើងកំរិតថ្មី។ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងថា៖នឹងធ្វើ
អស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីពូនជ្រុំអោយទំនាក់ទំនងមិត្តភាព សាមគ្គីជា
ពិសេសរវាងវៀតណាមនិងឡាវ៕