ប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី Bambang Yudhoyono  នារសៀលថ្ងៃទី ២៧ មិថុនា  ប្រធានរដ្ឋ​វៀតណាម ​លោក ​Truong Tan Sang និងលោកជំទាវ រួមជាមួយគណះប្រតិភូជាន់ខ្ពស់​វៀតណាម បានអញ្ជើញទៅបំពេញ ទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌូនេស៊ី ក្នុង​រយះពេល២ថ្ងៃ គឺថ្ងៃទី ២៧ និងទី ២៨ មិថុនា  ។  

ប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី - ảnh 1
ប្រធានរដ្ឋវៀតណាមបានមកដល់ទីក្រុងJakatar (ឥណ្ឌូនេស៊ី)

បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋ​វៀតណាម លោក Truong Tan Sang និង ប្រធា
នាធិបតី​ឥណ្ឌូនេស៊ី ​ Susilo Bambang Yudhoyono  បានដំណើការចរចារ។ ថ្នាក់ដឹក
នៃប្រទេស​ទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមក អំពីសភាពការណ៍ នយោបាយ ​សេដ្ឋកិច្ច កិច្ចការបរទេសរបស់ប្រទេសនិមួយៗ។ ថ្នាក់ដឹកនាំទាំងពីរូប បាន មូល
មតិ ជាឯកឆ័ន្ទថា÷ ទំនាក៉ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការ  លើ
គ្រប់វិ ស័យ រវាងប្រទេសទាំងពីរ ត្រូវបានអភិវឌ្ឍន៍ដោយឥតឈប់ឈរ ​ក្នុងរយះ
ពេលជិត៦០ ឆ្នាំកន្លងទៅ និងទទួលបានសមិទ្ធិសំខាន់ជាច្រើន លើគ្រប់វិស័យ។ ដោយឈរលើគ្រិះដ្ឋាននោះ ថ្នាក់ដឹកនាំnSប្រទេសទាំងពីរ បានប្រកាសជាសាធារ
ណះលើកកំពស់ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី ​ទៅជា​ដៃគូយុទ្ធសាស្ត្រ ដើម្បី
នាំទំនាក់ ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី ដើម្បីផលប្រយោជន៍របស់ប្រ ជា ជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព ​និងកិច្ចសហប្រតិបត្តិការ  និងការ អភិវឌ្ឍន៍ ក្នុងតំបន់និងអន្តរជាតិ។ 

          ស្ដីពីនយោបាយ÷​ថ្នាក់ដឹកនាំទាំងពីររូបនបានឯកភាពថា÷ បន្តបង្កើនទំនាក់​
ទំនង​ប្រពៃណី និងទំនុកទុកចិត្តដោយឈរលើ គ្រិះដ្ឋានផ្លាស់​ប្តូរគណះប្រតិភូ  និង ជំនួបប្រាស្រ័យ​គ្រប់ជាន់ថ្នាក់។

ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ ÷​ថ្នាក់ដឹក​នាំទាំង
ពីរូប  បានឯកភាពខំប្រឹងប្រែងទទួលបានតំលៃប្រាក់ពាណិជ្ជកម្ម ទ្វាភាគី​ជាង  ៥ពាន់លានដុល្លារអាមេរិក មុនឆ្នាំ ២០១៥ និងទទួលបាន ១០ ពាន់លានដុល្លារ
អាមេរិក នាឆ្នាំ២០១៨។ ថ្នាក់ដឹកនាំទាំងពីររូប ក៏បាន​ឯកភាពជំរុញខ្លាំងកិច្ច សហ ប្រតិបត្តិការស្ដីពី សន្តិសុខស្បៀងអាហារ ប្រេងឧស្ម័ន លក់ដូរធ្យុងថ្ម…។ល។ ​ 

អំពី បញ្ហាអន្តរជាតិនិងដំបន់លោក​ប្រធានTruong Tan Sang និងប្រធានាធិបតី
Susilo Bambang Yudhoyono អះអាងថា៖ប្រទេសទាំង២បង្កើនការពិគ្រោះ យោបល់
និងការគួបផ្សំនៅវរទិការនានាជាពិសេសនៅក្នុងអាស៊ាននិងអង្គការសហប្រជា ជាតិ។
ភាគីទាំង២បានឯកភាពសហការជាមួយបណញ្តាប្រទេសអាស៊ានខិតខំប្រឹង ប្រែ
គោលដៅកសាងសហកមន៍អាស៊ាននាឆ្នាំ២០១៥។អំពីបញ្ហាសមុទ្រខាងកើតថ្នាក់ដឹក នៃទាំង២រូបបានអះអាងនូវសារសំខាន់នៃសន្តិភាពសុវត្ថិភាពស្ថិរភាព​សន្តិសុខនិង
សេរីភាពខាង នាវាចរណ៍នៅសមុទ្រខាងកើតគោរពច្បាប់
អ្តរជាតិដែលក្នុងនោះមានអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២
(UNCLOS) អនុវត្តយ៉ាពេញលេញនូវសេចក្តីថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានានៅ
សមុទ្រខាងកើត(DOC)  និងឆាប់សំរេចក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC)។
បញ្ចប់ការចរចារ លោក​ប្រធានTruong Tan Sang និងប្រធានាធិបតីSusilo Bambang
Yudhoyonoបានធ្វើជាកសិនសាក្សីពិធីចុះហេត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ
មួយចំនួន។បន្ទាប់នោះថ្នាក់ដឹកនៃទាំង២រូបបានមានសន្និសីទកាសែតរួម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ