ប្រធានរដ្ឋវៀតណាមទៅសាកសួរសុខទុកនិងជូនពរឆ្នាំថ្មីប្រជាជនខេត្ត Long An


ប្រធានរដ្ឋវៀតណាមទៅសាកសួរសុខទុកនិងជូនពរឆ្នាំថ្មីប្រជាជនខេត្ត Long An  - ảnh 1
ប្រធានរដ្ឋវៀតណាមទៅសាកសួរសុខទុកនិងជូនពរឆ្នាំថ្មីប្រជាជនខេត្ត Long An (Image: VOV)

(VOVworld) – នាព្រឹកថ្ងៃទី​ ១៧ កុម្ភៈ ប្រធានរដ្ឋវៀតណាម លោក Truong Tan
Sang បានទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រជាជនអតីតកម្មាភិបាល និងកម្មករដែលកំពុងធ្វើការនៅខេត្ត Long An ភាគខាងត្បូងវៀតណាម។ លោក
Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិដែលខេត្ត Long An ទទួលបាន
ក្នុងឆ្នាំ ២០១៤ ព្រមទាំង សង្ឃឹមថា៖ ក្នុងឆ្នាំ ២០១៥ ខេត្ត Long An  នឹងដណ្តើម
បានសមិទ្ធិផលជាច្រើនថែមទៀត។ ក្នុងដំណើទៅសាកសួរសុខទុក្ខ កម្មករនៅ
ខេត្ត Ben Luc ប្រធានរដ្ឋ Truong Tan Sang បានផ្ទៀងស្តាប់បំណងប្រាថ្នារបស់កម្មករ
ហើយ​ចែករំលែកថា៖

“ឈានចូលឆ្នាំថ្មី ប្រទេសនឹងអភិវឌ្ឍន៍កាន់តែខ្លាំងក្លថែមទៀត ជីវភាពរស់ នៅរបស់ប្រជាកម្មករកាន់តែត្រូវបានកែលំអរប្រាក់ចំណូលរបស់កម្មករនឹងត្រូវ
បានលើកកំពស់។ ខ្ញុំក៏មានគោលបំណងដែរថា៖ កម្មករទាំងឡាយនឹងទទួលបាន បុណ្យតេតដ៏សប្បាយរីរាយនិងកក់ក្តៅជាមួយគ្រួសារ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ