ប្រធានរដ្ឋវៀតណាមនិងប្រធានាធិបតីបេឡារុសអញ្ជើញជាអធិបតីជំនួបសន្ទនាសេដ្ឋកិច្ចវៀតណាម-បេឡារុស
(VOVWORLD) -នាព្រឹកថ្ងៃទី២៧មិថុនា (តាមម៉ោងតំបន់) នៅទីក្រុង Minsk សាធារណះរដ្ឋបេឡារុស ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានអញ្ជើញជាសហអធិបតីជំនួបសន្ទនាសេដ្ឋកិច្ចវៀតណាម-បេឡារុស។
ប្រធានរដ្ឋវៀតណាមនិងប្រធានាធិបតីបេឡារុសអញ្ជើញជាអធិបតីជំនួបសន្ទនាសេដ្ឋកិច្ចវៀតណាម-បេឡារុស |
ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅបេឡារុស នាព្រឹកថ្ងៃទី២៧មិថុនា (តាមម៉ោងតំបន់) នៅ ទីក្រុង Minsk សាធារណះរដ្ឋបេឡារុស ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានអញ្ជើញជាសហអធិបតីជំនួបសន្ទនាសេដ្ឋកិច្ចវៀតណាម-បេឡារុស។ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអោយដឹងថា៖ បេឡារុសជាដៃគូសំខាន់របស់វៀតណាម ក្នុងសហគមន៍បណ្ដាប្រទេសជាតិឯករាជ្យ វៀតណាមជានិច្ចកាលគោរពនិងមានគោលបំណងបន្តថែរក្សា ពូនជ្រំអោយទំនាក់ទំនងសហប្រតិបត្តិការនិរន្តរភាពជាមួយបេឡារុស។ ពិសេស បេឡារុស ជាដៃគូអាទិ ភាពក្នុងយុទ្ធសាស្ត្រកិច្ចការបរទេសរបស់វៀតណាម នៅក្នុងតំបន់សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖
“ ក្នុងដំណើការនោះ សហគមន៍សហគ្រាសនៃប្រទេសទាំងពីរមិនគ្រាន់តែដើរតួនាទីស្នូលក្នុងដំណើការសហប្រតិបត្តិការសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំង ដើរតួនាទីផ្តើមគំនិត បង្កើតកម្លាំងចលករថ្មី អំពីពាណិជ្ជ កម្ម វិនិយោគ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ប្រពៃណីរវាងវៀតណាមនិងបេឡារុសទៀតផង។វៀត ណាមអបអរសាទរ និងមានគោលបំណងទទួលបានចរន្តទុនវិនិយោគពីបេឡារុស។ រដ្ឋវៀតណាមក៏លើកទឹកចិត្តសហគ្រាសក្នុងស្រុក ស្វែងរកឱកាស កិច្ចសហប្រតិបត្តិការវិនិយោគនៅបេឡារុស ក្នុងវិស័យផ្សេងៗ ដូច ជា៖ បច្ចេកវិទ្យាព័ត៌មាន ផលិតកម្មទំនិញប្រើប្រាស់ កសិកម្ម…លៗ។”
ថ្លែងមតិនៅទីនេះ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានសង្កត់ធ្ងន់ថា៖បេឡារុសដាក់គោលដៅគឺយកទីផ្សារវៀតណាម ជាស្ពានចូលក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយពីនោះនាំផលិតផល សេវាកម្មចូលក្នុងទីផ្សារបណ្ដាប្រទេសអាស៊ាន៕