ប្រធានរដ្ឋវៀតណាមនិងភរិយាអញ្ជើញជាអធិបតីពិធីជប់លៀងថ្នាក់ជាតិអបអរសាទរព្រះចៅអធិរាជជប៉ុននិងអគ្គមហេសី

ប្រធានរដ្ឋវៀតណាមនិងភរិយាអញ្ជើញជាអធិបតីពិធីជប់លៀងថ្នាក់ជាតិអបអរសាទរព្រះចៅអធិរាជជប៉ុននិងអគ្គមហេសី - ảnh 1
ប្រធានរដ្ឋវៀតណាមនិងភរិយាអញ្ជើញជាអធិបតីពិធីជប់លៀងថ្នាក់ជាតិអបអរសាទរព្រះចៅអធិរាជជប៉ុននិងអគ្គមហេសី

          (VOV)_ក្នុងបទថ្លែងមតិនៅពិធីជប់លៀងថ្នាក់ជាតិដ៏មហោឡារឹក នាយប់ថ្ងៃ
ទី១មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់
ធ្ងន់ថា៖ ទំនាក់ទំនងវៀតណាម-ជប៉ុន កំពុងស្ថិតនៅក្នុងដំណាក់កាល​ល្អ​បំផុតពីមុន
មក។ ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានលើកច្បាស់នូវ​ភាពប្រហាក់ប្រហែល
រវាងខឿនវប្បធម៌ ក៏ដូចជាទំនាក់ទំនងមនោសញ្ជេតនា និងផលប្រយោជន៍រវាងប្រ
ជាជននៃប្រទេសទាំងពីរ ជាគ្រឹះដ្ឋានរឹងមាំនៃទំនាក់ទំនងវៀតណាម-ជប៉ុន។ នាបច្ចុ
ប្បន្ន វៀតណាមនិងជប៉ុនមិនគ្រាន់តែជាដៃគូយុទ្ធ​សាស្ត្រទូលំទូលាយប៉ុណ្ណោះទេថែម
ទាំង ជាមិត្តស្មោះត្រង់ រួមសុខរួមទុក្ខជាមួយគ្នា។ ប្រធានរដ្ឋក៏បានបង្ហាញជំនឿជាក់
ថា៖ដំណើរទស្សនកិច្ចលើកនេះរបស់ព្រះ​ចៅ​អធិរាជ​ជប៉ុនអាគី​ហ៊ី​តុ​និងអគ្គ ​មហេសី
មី​ឈី​កុ​ នឹងនាំមកនូវរដូវផ្ការីកថ្មី​ សំរាប់​ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាង
ប្រទេសទាំងពីរ វៀតណាមនិងជប៉ុន។

          រីឯ ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ​ បានថ្លែងអំណរគុណចំពោះ​មនោ​សញ្ជេត
នា​កក់ក្តៅរបស់ប្រធានរដ្ឋ លោក Tran Dai Quang និងភរិយា សំរាប់ព្រះ​ចៅ​អធិរាជ​​​
និងអគ្គ​មហេសី ។ ឯកភាពចំពោះមតិរបស់ប្រធានរដ្ឋ លោក Tran Dai Quang ព្រះ​
ចៅ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ​​ សង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ច​លើកនេះ​នឹងបង្កើន
បន្ថែមការយល់ដឹងគ្នាទៅវិញទៅមក រវាងចំណងមិត្តភាពរវាងប្រជាជននៃប្រទេស
ទាំងពីរ វៀតណាម-ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ