ប្រធានរដ្ឋវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅអាហ្សែបៃហ្សង់ប្រកបដោយជោគជ័យ

(VOVworld) - នារសៀលថ្ងៃទី១៥ ឧសភា ប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានី Baku បញ្ចប់
ដំណើរទស្សនកិច្ចជាផ្លូវការនៅអាហ្សែបៃហ្សង់ប្រកបដោយជោគជ័យ។មុននោះ
នាពេលព្រឹក លោក Truong Tan Sang រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម
បានអញ្ជើញទៅទស្សនាមូលដ្ឋានប្រេងឧស្ម័ន Shangachang ដែលជាមណ្ឌល
ចម្រាញ់ប្រេងទំនើបជួរមុខរបស់អាហ្សែបៃហ្សង់។លោក Truong Tan Sang ក៏បាន
ទៅទស្សនាសារមន្ទីអតីតប្រធានាធិបតីអាហ្សែបៃហ្សង់លោកHeyda Aliev​ ដែលជា
ប្រមុខរដ្ឋ១រូបដែលធ្លាប់ដឹកនាំប្រទេសនេះតាមដំណាក់កាលប្រវត្តិសាស្ត្រនានា
ផងដែរ។
ប្រធានរដ្ឋវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅអាហ្សែបៃហ្សង់ប្រកបដោយជោគជ័យ - ảnh 1
លោកប្រធានរដ្ឋ Truong Tan Sang ជួបមុខជាមួយបណ្ដាអតីតយុទ្ធជន សាស្រ្តាចារ្យ អ្នជំនាញការអាហ្សែបៃហ្សង់ ដែលធ្លាប់ជួយបណ្ដុុះបណ្ដាលវិស្វករប្រេងឧស្ម័នរបស់វៀតណាម (រូបថត៖TTXVN)

នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋ Truong Tan Sang បានមានជំនួបសន្ទនាជាមួយ
តំណាងសហគមន៍ជនវៀតណាមនៅអាហ្សែបៃហ្សង់។នៅទីនេះ លោកបានអះ
អាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅដល់
សហគមន៍ជនវៀតណាមនៅឯបរទេស ក្នុងនោះមានអាហ្សែបៃហ្សង់ហើយចាត់
ទុកជនរួមជាតិជាផ្នែក១ដែលមិនអាចកាត់ផ្ដាច់ចេញរបស់ប្រជា ជាតិវៀតណាម
ឡើយនិងជាប្រភពកម្លាំងសំរាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ។លោក Truong
Tan Sang បានថ្លែងអំណរគុណដល់ជនរួមជាតិនូវរាល់ការរួមវិភាគទានសំរាប់
មូលនិធិកសាងកោះសមុទ្រស្រុកកំណើត ព្រមទាំងសំដែងគោលបំណង ថា ជនរួមជាតិជានិច្ចកាលឆ្ពោះទៅប្រទេសជាតិ ពង្រីកតួនាទីជាស្ពានតភ្ជាប់ទំនាក់
ទំនងមិត្តភាពរវាងប្រទេសទាំង២វៀតណាមនិងអាហ្សែបៃហ្សង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ