ប្រធានរដ្ឋវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជា

(VOVworld) - នាល្ងាចថ្ងៃទី២៤ ធ្នូ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន
ចាកចេញពីរាជធានីភ្នំពេញ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋ
នៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២៣ដល់ទី២៤ ធ្នូ។មុននោះ លោក Truong
Tan Sang បានទៅសាកសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមនិងស្ថានប័នផ្សេងៗទៀត តំណាងសហគមន៍ជន
វៀតណាមនិងតំណាងអង្គភាពអាជីវកម្មវៀតណាមដែលកំពុងវិនិយោគនិងធ្វើអាជី
វកម្មនៅកម្ពុជា។លោកប្រធានរដ្ឋ Truong Tan Sang​ បានរំលឹកជនរួមជាតិ បន្តរក្សា
ប្រពៃណីសាមគ្គីភាព ជួយឧបត្ថម្ភគ្នាទៅវិញទៅមកសម្របខ្លួនក្នុងជីវភាពរស់នៅ
នៅប្រទេសសាមីប៉ុន្តែជានិច្ចកាលឆ្ពោះទៅប្រទេសជាតិ គោរពទំនៀមទំលាប់និង
អនុវត្តល្អនូវច្បាប់នៅកម្ពុជា បង្កភាពងាយស្រួលសំរាប់រដ្ឋអំណាចមិត្តក្នុងការគ្រប់
គ្រងសង្គម។

ប្រធានរដ្ឋវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជា - ảnh 1
លោកប្រធានរដ្ឋ Truong Tan Sang ថ្លែងមតិនៅជំនួបប្រាស្រ័យ
ជាមួយអាជីវករគំរូវៀតណាមនៅកម្ពុជា


ឆ្លើយសម្ពាសជាមួយមជ្ឈដ្ឋានអ្នកយកព័ត៏មានក្នុងឱកាសនេះ អនុរដ្ឋមន្រ្តីការ
បរទេសវៀតណាមលោក Ho Xuan Son បានអះអាងថា លទ្ធផលដែលទទួល
បានក្នុងដំណើរទស្សនកិច្ចលើកនេះ គឺសែនសំខាន់ និងជាការកំណត់ទិសដៅ
ធំៗសំរាប់ទំនាក់ទំនងរវាងប្រទេសទាំង២នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ