ប្រធានរដ្ឋវៀតណាមបិទបញ្ចប់ដំណើរទស្សនកិច្ចនៅ ម៉ូហ្សំប៊ិកប្រកបដោយជោគជ័យ
|
ប្រធានរដ្ឋវៀតណាមបិទបញ្ចប់ដំណើរទស្សនកិច្ចនៅ ម៉ូហ្សំប៊ិកប្រកបដោយជោគជ័យ |
(VOV)_នាយប់ថ្ងៃទី១២មិនា តាមម៉ោងតំបន់ ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang រួមជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាក
ចេញពីទីក្រុង Maputu បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋ នៅសាធារណរដ្ឋម៉ូហ្សំប៊ិក
និងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅសាធារណរដ្ឋអ៊ីរ៉ង់។
មុននោះ នាថ្ងៃទី១២មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និង
ប្រធានាធិបតីម៉ូហ្សំប៊ិក លោក Filipe Nyusi អញ្ជើញចូលរួមវេទិការអង្គភាពអាជីវកម្ម
វៀតណាមនិងម៉ូហ្សំប៊ិក។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan
Sang បានអោយដឹងថា៖
“ ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន វៀតណាមជានិច្ចកាលចាត់
ទុកម៉ូហ្សំប៊ិក ជាដៃគូសំខាន់នៅអាហ្វ្រីក។ ក្នុងគោលនយោបាយឆ្ពោះទៅខាងកើត
របស់ទ្វីបអាហ្វ្រីក វៀតណាមក៏ជាដៃគូមួយគួរអោយទុកចិត្ត ទីផ្សារធំទូលាយ និង
ស្ថិតនៅកន្លែងច្រកទ្វារបស់អាស៊ាន។ ប្រទេសទាំងពីរមានឧត្តមភាព និងសក្ដានុភាព
ជាច្រើនដើម្បីបំពេញអោយគ្នាទៅវិញទៅមក។ ខ្ញុំជឿជាក់ថា ទំនាក់ទំនងសហប្រតិ
បត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនឹងបានអភិវឌ្ឍន៍ខ្លាំង
ក្លានាពេលខាងមុខនេះ៕”